ខេត្តបន្ទាយមានជ័យ ៖ មនុស្ស៣នាក់ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ ម៉ាកវ៉េវ បុកជាមួយម៉ូតូម៉ាកវ៉េវដូចគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង០៤ និង១០នាទីរសៀលថ្ងៃទី២៩ធ្នូ ២០១៤ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៥៩A ក្នុងភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះដែលស្លាប់ ១-ឈ្មោះប៉ាវ រ៉ានិត ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំម៉ាឡៃ, ២-ឈ្មោះរ៉ន មួយហេង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិដូង ឃុំម៉ាឡៃ ស្រុកមាឡៃ និង៣-ឈ្មោះឈឿប សៅ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិវត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។ ចំណែកអ្នករបួសធ្ងន់១-ឈ្មោះបេក អេធិន ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ, ២-ឈ្មោះជួប សាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុគេឃើញម៉ូតូវ៉េវ ពណ៌ខ្មៅ គ្មានស្លាក បើកបរដោយឈ្មោះរ៉ន មួយហេង ឌុបអ្នករួមដំណើរ២នាក់ ចេញពីសាលារៀន ក្នុងទិសដៅពីត្បូង ទៅជើង ចំណែកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ
ឈឿប សៅ មានអ្នករួមដំណើរម្នាក់ មកពីទិសដៅបញ្ច្រាសគ្នា ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបុកគ្នាពេញទំហឹងតែម្តង ។
» ព័ត៌មានជាតិ » ម៉ូតូបុកម៉ូតូស្លាប់៣ នឹងរបួស២ នាក់នៅស្រុកម៉ាឡៃ