ភ្នំពេញ៖ បុរសម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុនិង២នាក់ ត្រូវរងរបួសធ្ងន់ ស្រាល ខណៈដែលពួកគេជិះម៉ូតូសេ ១២៥ មួយគ្រឿង ឌុបគ្នា ហើយត្រូវរថយន្តកុងគឺន័រ របស់ក្រុមហ៊ុនឋ អូលែរ បើកបុកពីក្រោយពេញទំហឹង និងកិនមនុស្សស្លាប់និងរបួស កាលពីវេលាម៉ោង ២១និង ១០ នាទីយប់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៧១ ភូមិឆ្នោតជ្រុំ ២សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
សមត្ថកិច្ចមូលដ្ឋានដែលចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់ដែលស្លាប់ ក្នុងហេតុការណ៍ ខាងលើនេះមានឈ្មោះ ម៉ៃ សារិត ភេទប្រុសអាយុ ៣០ ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃរំដួល ឃុំត្រពាំងធំខាង ត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ និងម្នាក់រងរបួសធ្ងន់មានឈ្មោះ អម ដារ៉ា ភេទប្រុស អាយុ ២១ ឆ្នាំ មានស្រុក កំណើតនៅភូមិបន្ទេច ឃុំពាមមានជ័យ ស្រុកពាមរក៏ខេត្តព្រៃវែង និងម្នាក់រងរបួសស្រាលមិនត្រូវបាន
ស្គាល់ អត្តសញ្ញាណបានជិះម៉ូតូ ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BM- 2745 ឌុបគ្នា ។
ចំណែករថយន្តបង្កហេតុម៉ាក HINO ប្រភេទកុងគឺន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 3A-1236 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះទាំង ៣ នាក់បានជិះម៉ូតូ ១គ្រឿងម៉ាកសេ ១២៥ ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងទិសដៅពីកើតទៅលិច ទើបតែចេញពីបរិភោគស្រានៅសង្កាត់ចាក់អង្រែលើ ជិះបំណងទៅសង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ និងជិះក្នុងល្បឿនល្មម ខណៈជិះដល់ចំណុចកើតហេតុស្រាប់តែមាន រថយន្តកុងគឺន័រ១គ្រឿងដែលកំពុងបោះពួយយ៉ាងលឿន បានជ្រុលល្បឿនបុកម៉ូតូសេ១២៥ ពីក្រោយយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យកង់ក្រោយរថយន្តកិនបុរសម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅនឹងកន្លែង កើតហេតុ និង ២នាក់ទៀត ត្រូវរងរបួសធ្ងន់ស្រាល ហើយម៉ូតូត្រូវរងការខូចខាតចំណែករថយន្តបង្កត្រូវបាន ប្រជាពលរដ្ឋជួយឃាត់បានភ្លាមៗ ប៉ុន្តែអ្នកបើកបររថយន្តបង្កហេតុបានចុះពីលើរថយន្ត
រត់គេចខ្លួនបាត់ស្រមោស ក្រោយកើតហេតុ ។
បន្ទាប់ពីមានករណីខាងលើសមត្ថកិច្ចមូលដ្ឋាននិងនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានសហការជា មួយនិងនគរបាលជំនាញចុះមកអន្តរាគមន៍ធ្វើការវាស់វែងអូសយករថយន្តបង្កហេតុ និងម៉ូតូរបស់ជនរងគ្រោះ យកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាក
សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នឹងអ្នករងរបួសត្រូវរថយន្តសា មុយ មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ។ សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងដោយ សាររថយន្តកុងគឺន័របើកបរក្នុងល្បឿនលឿនពេក ទើបចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកម៉ូតូ ពីក្រោយ យ៉ាងពេញ ទំហឹង
តែម្តងទៅ៕
» ព័ត៌មានជាតិ » ឡានកុងគឺន័រក្រុមហ៊ុនអូលែរ បើកបុកម៉ូតូកិនមនុស្សស្លាប់១និង២នាក់រងរបួសធ្ងន់ស្រាល