ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិថៃម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់ជួលក្រុងប៉ោយបែត ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួមនិងសមត្ថកិច្ចបានចុះ ទៅកន្លែងកើតហេតុដើម្បីត្រួតពិនិត្យសព។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបាន កើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នគរបាលក្រុងប៉ោយប៉ែតប្រាប់ឱ្យ ដឹងថា ជនជាតិថៃរូបនោះមានឈ្មោះ ខាំរុំ ពីនវេហា អាយុ៦៣ឆ្នាំ កាន់អត្តសញ្ញាណ ប័ណ្ណលេខ៣៧៣០៣០០៣០៣៣៥០ ។
បើតាមសមត្ថកិច្ចត្រួតពិនិត្យនិងធ្វើ កោសល្យវិច្ច័យសព គឺបុរសជនជាតិថៃរូបនោះ ស្លាប់ដោយជម្ងឺកាំងបេះដូង និងបញ្ហាជម្ងឺសួត ។ នៅក្បែរសពសមត្ថកិច្ចរកឃើញថ្នាំសម្រាប់ព្យាបាលជំងឺសួតចំនួន៥ បំពង់និងថ្នាំសម្រាប់ព្យា លជម្ងឺមួយចំនួនទៀត។ ការស្លាប់នេះតាមការសន្និដ្ឋានរបស់សមត្ថកិច្ចគឺជនរងគ្រោះបាន ស្លាប់ក្នុងអំឡុងយប់ ជ្រៅឈានចូលថ្ងៃទី២៩ខែធ្នូ។
បុរជនជាតិថៃរូបនោះបានមកជួល បន្ទប់ស្នាក់នៅស្ថិតនៅចំណុចខាងលើចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤ដែលជាញឹកញាប់គេតែងឃើញគាត់ចេញចូលលេង ល្បែងក្នុងកាស៊ីណូ។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកមក រក្សាទុកនៅក្នុង វត្តត្រាចដើម្បី រង់ចាំ ក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យក្នុងប្រទេសថៃ ៕