ខេត្តស្វាយរៀង ៖ ចោរប្តីប្រពន្ធត្រូវនគបាលក្រុងស្វាយរៀង ចាប់ខ្លួនពីបទរួមគំនិតគ្នាប្រព្រឹត្តអំពើចោរកម្មលួចម៉ូតូនៅក្នុង កម្មវិធីប្រគុំតន្ត្រីទេសចរណ៍ស្រាបៀអង្គរកាលពីថ្ងៃទី២៧ ធ្នូ ២០១៤ កាលពីវេលាម៉ោង១០ និង៥០នាទីយប់នៅកន្លែងផ្ញើម៉ូតូមុខរោងភាពយន្តស្វាយរៀងស្ថិតនៅ ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
ជនសង្ស័យជាចោរ២នាក់ប្តី-ប្រពន្ធនោះឈ្មោះ ចាន់ រ៉ាវី ភេទប្រុស អាយុ៣៦ឆ្នាំ និង ប្រពន្ធឈ្មោះ ចាន់ ស៊ីយ៉ាន អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្តីប្រពន្ធនេះ មកពីខេត្តកណ្តាល ហើយមកលួចម៉ូតូប្រជាពលរដ្ឋនៅកន្លែងផ្ញើម៉ូតូដែលមកមើលកម្មវិធី ប្រគុំតន្ត្រីទេសចរណ៍ស្រាបៀអង្គរនៅខាងមុខរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង ។ ក្រោយមពីមានបាត់ម៉ូតូហុងដាសេ១២៥ចំនួន២គ្រឿង ក៏មានការឆោឡោនិងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ដោះស្រាយ ហើយមកដល់វេលាម៉ោង១០និង៥០នាទីយប់ម្ចាស់ម៉ូតូបានមកយកម៉ូតូ គឺឃើញសល់តែ ម៉ូតូ២គ្រឿង ម៉ាកវីនឌី សេ១១០កញ្ចាស់ពាក់ស្លាកលេខឍ-៥៥៦៩ភព១ និងម៉ូតូម៉ាកស៊ុយស៊ុយគី កូនទា មួយគ្រឿងនៅក្រោយគេមិនឃើញម្ចាស់មកយកទៅវិញ ក្រោយមកទៀតក៏បានឃើញមនុស្សប្រុសស្រី២នាក់មកយកម៉ូតូ២គ្រឿងនេះដោយ មានការសង្ស័យសមត្ថកិច្ចក៏តាមពីក្រោយជនសង្ស័យពីនាក់ប្តីប្រពន្ធនេះ បានជិះម៉ូតូចូលផ្ទះសំណាក់សាមគ្គីស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក៏ឃាត់សួរនាំទើបជនសង្ស័យប្រាប់រូបគេពីរនាក់ប្តីប្រពន្ធមកពីខេត្តកណ្តាលដោយមានការសង្ស័យក៏ឃាត់ខ្លួនបណ្តោះអាសន្នដើម្បីស្រាវជ្រាវរកបក្ខ ពួកក្នុងករណីចោរបន្លំលួចម៉ូតូ២គ្រឿង ។