ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ក្រុមចោរ​ប្រដាប់អាវុធ​ប្លន់​ផ្ទះ​អ្នកលក់​គ្រឿងទេស វាយ​ម្ចាស់ផ្ទះ​របួសធ្ងន់​

ក្រុមចោរ​ប្រដាប់អាវុធ​ប្លន់​ផ្ទះ​អ្នកលក់​គ្រឿងទេស វាយ​ម្ចាស់ផ្ទះ​របួសធ្ងន់​

​កំពង់ស្ពឺ ៖ ផ្ទះ​អ្នកលក់​គ្រឿងទេស​មួយកន្លែង​ត្រូវ ក្រុមចោរ​៥​នាក់​ប្រដាប់​ដោយ​អាវុធ​AK ១​ដើម និង កាំភ្លើងខ្លី​៣​ដើម បាន​សម្រុកចូល​ប្លន់​ប្រមូលយក​គ្រឿង អលង្ការ លុយ​និង​កាំភ្លើងខ្លី​K59 ១​ដើម​របស់​ម្ចាស់ផ្ទះ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៩ ធ្នូ ២០១៤ នៅក្នុង​ភូមិ​អន្លង់​ថ្លឹង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ។​
​បើតាម​សម្តី​សមត្ថកិច្ច​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ  ឡុង សេងហុង អាយុ​៣៣​ឆ្នាំ ជា​ទាហាន និង​មាន​ប្រពន្ធ​លក់ដូរ​គ្រឿងទេស​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ ។​
​ក្នុង​ហេតុការណ៍​នេះ ម្ចាស់ផ្ទះ​ឈ្មោះ ឡុង សេងហុង ត្រូវ​ក្រុមចោរ​ចាប់​ចងដៃ​និង​វាយ​នឹង​ដំបង​ដែក​របួស​យ៉ាងដំណំ​ផងដែរ ។​
​នៅ​ព្រឹក​ថ្ងៃទី​៣០ ធ្នូ ២០១៤​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya