ភ្នំពេញ៖ តាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១១លើក (យប់ ០៧លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ប្រុស) របួសធ្ងន់ ១១នាក់ (ស្រី ០៤នាក់) និងរបួសស្រាល ០៣នាក់ (ប្រុស) ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ១៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៤គ្រឿង រថយន្តធុនតូចចំនួន ០៣គ្រឿង, រថយន្តធុនធំ ០១គ្រឿង និងថ្មើរជើង ០២នាក់ ។
មូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ គឺមកពីល្មើសល្បឿន ០៤លើក, មិនប្រកាន់ស្តាំ ០៣លើក, បត់គ្រោះថ្នាក់ ០១លើក, កត្តាយានយន្ត ០១លើក និងមនុស្សរត់ឆ្លងផ្លូវចំនួន ០២លើក ក្នុងនោះមានអ្នកជិះម៉ូតូ គ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាព ១៥នាក់ (យប់ ០៧នាក់)។
រថយន្តដែលត្រូវផាកពិន័យ នៅអង្គភាពប្រចាំថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤នេះ សរុបចំនួន ៤៩៥គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រូសារ ១១៨គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ១៥០គ្រឿង, រថយន្តដឹកទំនិញធុនតូច ៨២គ្រឿង និងរថយន្តដឹកទំនិញធុនធំ ១៤៥គ្រឿង ។ រថយន្តទាំងអស់ ត្រូវបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាលស្រុក ចំនួន ៤៦គ្រឿង, នៅស្នងការដ្ឋាននគរបាលខេត្ត ៤០៣គ្រឿង និងនាយកដ្ឋានសណ្តាប់ធ្នាប់ ៤៦គ្រឿង ៕
» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ស្លាប់មនុស្ស ០៥នាក់ របួសធ្ងន់ស្រាល ១៤នាក់