ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » ជូន​ប្អូនថ្លៃ​ទៅផ្ទះ​ជិះ​ម៉ូតូ​មកវិញ​ធ្លាក់​ប្រឡាយ​ទឹកបាក់​.​ក​ស្លាប់​

ជូន​ប្អូនថ្លៃ​ទៅផ្ទះ​ជិះ​ម៉ូតូ​មកវិញ​ធ្លាក់​ប្រឡាយ​ទឹកបាក់​.​ក​ស្លាប់​

​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយទឹក បាក់​.​ក ស្លាប់​នៅនឹងកន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​១០ និង ៤០​នាទី​យប់ ថ្ងៃទី​២៩ ធ្នូ ២០១៤ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​អូរ​ឌឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​សមត្ថកិច្ច​បានអោយដឹង​ថា យុវជន​រងគ្រោះ​មានឈ្មោះ ហ៊ិ​ន វិចិត្រ អាយុ​២៤​ឆ្នាំ ជា​កម្មក​រោងចក្រ ស្នាក់នៅ​ម្តុំ​ពោធិចិនតុង មាន​ប្រពន្ធ​ឈ្មោះ វណ្ណ សុជាតា អាយុ​២៥​ឆ្នាំ និង​មានកូន​ម្នាក់ ។​
​នៅមុន​ពេល​កើតហេតុ​រស​រងគ្រោះ​បាន​នាំ​ក្រុមគ្រួសារ​ទៅ​អង្គុយ​ផឹកស៊ី ផ្ទះ​មិត្តភក្តិ​នៅក្នុង​ភូមិ​អង្គ  ពេល​កំពុងតែ​ផឹកស៊ី​បាន​បន្តិច​ប្អូនថ្លៃ​ស្រី​ក៏​ឈឺក្បាល ហើយក៏​បានសម្រេច​ជូន​ប្អូនថ្លៃ​ស្រី ត្រឡប់ទៅផ្ទះ​នៅ​ម្តុំ​សាលា​អនុវិទ្យាល័យ​ប៊ុនរ៉ានី បុរី​១០០​ខ្នង  ។ បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ ២០១៥ ពណ៌​ខ្មៅ មួយគ្រឿង​អត់​មាន​ពាក់​ស្លាក​លេខ បាន​បើក​ឌុប​ប្អូនថ្លៃ​ទៅដល់​ផ្លូវ​រទេះភ្លើង​ក៏បាន​ឈប់​ទម្លាក់​ប្អូន ស្រី​នៅ​ទីនោះ ព្រោះ​មាន​អ្នក​មក​យក​បន្ត ។ បន្ទាប់ពី​ដាក់​ប្អូនថ្លៃ​ចុះ​ហើយ​នោះ​បុរសរងគ្រោះ​ក៏បាន​បត់​ម៉ូតូ​ជិះ ត្រឡប់ទៅផ្ទះ​មិត្តភក្តិ​នៅ​ភូមិ​អង្គ​វិញ ខណៈ​ធ្វើដំណើរ​មកដល់​ចំណុចកើតហេតុ មិនដឹង​ជា​យ៉ាងម៉េច បុរសរងគ្រោះ​ក៏បាន​ជិះ​ម៉ូតូ​ធ្លាក់​ទៅ​ប្រឡាយទឹក​នៅ​ខាងឆ្វេង​ដៃ បាក់​.​ក ស្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង ។​
​ក្រោយពេល​កើតហេតុ​សព​បុរសរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រ​ណៃ​ណី​ខ្មែរ ។​

DSCN1593 4fd0299e-f466-460f-83c0-f846c4f873cc

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya