ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » បុរស​២​នាក់​បើ​ម៉ូតូ​បុក តា​វ័យ​៧០ របួសធ្ងន់​ស្រាល​៣​នាក់​

បុរស​២​នាក់​បើ​ម៉ូតូ​បុក តា​វ័យ​៧០ របួសធ្ងន់​ស្រាល​៣​នាក់​

​ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​MD មួយគ្រឿង​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​លោកតា​វ័យ​ប្រមាណ​៧០​ម្នាក់ ចំ​ពីមុខ​ពេញទំហឹង​ដួល​បោក​ផ្ទប់​ទៅនឹង​ថ្នល់ រងរបួស​សន្លប់​ស្តូកស្តឹង​នៅលើ​ផ្លូវថ្នល់ បន្ទាប់ពី​រូបគាត់​បាន ដើរ​ឆ្លង​យក​សំរាម​ទៅ​បោះចោល ហើយ​បាន​ដើរ​ត្រឡប់មកវិញ​។ ចំណែក​ម្ចាស់​ម៉ូតូ រងរបួស​ធ្ងន់​២​នាក់​ស្រាល​ម្នាក់ ។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​កើតឡើង​នៅតាម​ប​ណ្តោ​ផ្លូវ​២៧១ ទល់មុខ​នឹង​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៤ ។​
​នៅមុន​ពេល​មាន​ហេតុការណ៍​កើតឡើង​គឺ​គេ ឃើញ​លោកតា​វ័យ​៧០​ឆ្នាំ​ខាងលើ​បាន​ដើរ​យក​សំរាម​មក​បោះចោល​នៅមុខ​វិទ្យាល័យ សាមគ្គី ព្រោះ​កន្លែង​ខាងលើ ឱ្យតែ​រៀងរាល់​ពេល​រាត្រី​រថយន្ត​ដឹក​សម្រាម តែងតែ​មក​យក​សំរាម​នៅទីនេះ​ជា​រៀងរាល់ថ្ងៃ ធ្វើឱ្យ​បងប្អូន​នៅ​ជិត​កន្លែងកើតហេតុ​នាំគ្នា​ប្រមូល​សំរាម យកមក​ទុក​នៅទីនេះ​រាល់វេលា​ខាងលើ ។
​បុរស​ដែល​ជិះ​ម៉ូតូ​បង្ក​ម៉ាក MD ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AU-2912 ជិះ​ឌុប​គ្នា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ជ្រុល​ល្បឿន​ចាប់​ហ្វ្រាំង​លែង​ស៊ី ក៏​ជ្រុល​បុក​លោកតា​ដែលមាន​វ័យ​៧០​ឆ្នាំ ពេញទំហឹង​បណ្តាលឱ្យ​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​សន្លប់​ស្តូកស្តឹង​នៅ​នឹង កន្លែង ចំណែក​បុរស​ជា​ម្ចាស់​ម៉ូតូ​ទាំង​២​នាក់​ម្នាក់​ដែលជា​អ្នក​ឌុប​ដួល​បោក​ខ្លួន​ទៅ នឹង​ថ្នល់​អូស​ជាង ៥​ម៉ែត្រ​បែក​មុខ​បែក​មាត់ និង​ម្នាក់ទៀត​ដែល​រួម​ដំណើរ​ពីក្រោយ​រងរបួស​ស្រាល ។​
​ក្រោយ​កើតហេតុ​ភ្លាមៗ​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ ឯកជន​បាន​មកដល់​កន្លែងកើតហេតុ នឹង​ដឹក​ជន រងគ្រោះ​ទៅ​សង្គ្រោះ​ភ្លាមៗ​ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ដែល​ចុះ ទៅ​អន្តរាគមន៍​នាំយក​មកកាន់​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​បឹង​សាឡាង ៕

fdfe

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya