ភ្នំពេញ ៖ នៅម៉ោង០៧ និង៣០នាទីព្រឹកថ្ងៃទី៣០ ធ្នូ ២០១៤ នេះ កម្មករ-កម្មការិនីរោងចក្រ «ងួ យ៉ាង» ជាង១០០នាក់ បាននាំគ្នាធ្វើកូដកម្មដោយអត់ចូលធ្វើការ ដើម្បីទាមទារលកុ្ខខណ្ឌ១៣ចំណុចពីថៅកែរោងចក្រ ដែលទីតាំងខាងលើស្ថិតនៅចំណុចតាមបណ្តោយផ្លូវលេខ២០០២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ការតវ៉ារបស់កម្មករ-កម្មការិនីនេះ សំខាន់បំផុតរបស់ពួកគាត់ គឺតវ៉ាការបញ្ឈប់កម្មករដោយគ្មានមូលហេតុ ហើយវិញទៀត ប្រសិនជាកម្មករសុំច្បាប់ឈប់ គឺថៅកែរោងចក្រនោះបញ្ឈប់ពីការងារតែម្តង ។