ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» Breaking News, ព័ត៌មានជាតិ » ​នៅ​ថ្ងៃ​ចន្ទ​ទី​២៩​នេះ ត្រី​ប្រហុក​ចាប់ផ្តើម​សម្បូរ​ហើយ​

​នៅ​ថ្ងៃ​ចន្ទ​ទី​២៩​នេះ ត្រី​ប្រហុក​ចាប់ផ្តើម​សម្បូរ​ហើយ​

​កំពង់ឆ្នាំង ៖ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៤ នេះ ត្រី​ប្រហុក​បានចាប់ផ្ដើម​ត្រូវ​ហើយ ដែល​ប្រជាពលរដ្ឋ​តាម​បណ្តា​ស្រុកស្រែ​ចំការ ចាប់ពី​ថ្ងៃ​៥​កើត រហូតដល់​ថ្ងៃ​៩​កើត បើ​ទុក​ប្រភេទ​ត្រី​ធំ​រយៈកាល​២​ខ្នើត គឺ​ក្នុង​ខែកត្តិក និង ខែ​មិគសិរ កន្លងទៅនេះ​មិនមាន​ត្រូវ​សំបូរ​ដូច​រាល់​ឆ្នាំ​ក៏ដោយ​។​
​កាលពី​ខ្នើត​ខែ​មុន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ ថា ក្នុង​ខ្នើត​ខែក្រោយ​ប្រហែលជា​មិន​សំបូរ​ត្រី​ធ្វើ​ប្រហុក​ទៀត​ទេ តែ​ខ្នើត​ខែបុស្ស​នេះ​ត្រី​ចាប់ផ្តើម​ត្រូវ​ហើយ​។ លោក សេង ប៊ុន​ឈឿន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​បាន​និយាយថា ទទួលស្គាល់ថា ខ្នើត​ខែ​មុនៗ ដែលជា​ទម្លាប់​ត្រូវ​ត្រី​ធំ ដូចជា​ត្រី​គ្រុំ ត្រី​ឆ្កោក និង​ត្រី​ក្អែក​ជាដើម​គឺ​ពិតជា​គ្មាន​មែន តែ សម្រាប់​ខ្នើត​ខែបុស្ស​នេះ​ត្រី​ប្រហុក​ចាប់ផ្តើម​ត្រូវ​ហើយ គឺ​ពីថ្ងៃ​៦​កើត ត្រូវ​និង​ថ្ងៃទី​២៦ ខែធ្នូ ត្រី​ចាប់ផ្តើម​ត្រូវជា​បណ្ដើរៗ ហើយ​នៅ​ថ្ងៃ​៧ និង​៨​កើត ត្រី​បាន​ត្រូវ​ខ្លាំង​នៅ​ឃុំ​ឆ្នុកទ្រូ រហូត​ចាប់ផ្តើម​ធ្លាក់​ថ្លៃ​ពី​១.៥០០ រៀល​រហូតដល់​២០០​ទៅ​៣០០​រៀល ក្នុង​១​គីឡូក្រាម និង​រហូត​គ្មាន​អ្នកទិញ​ត្រី​ទៀតផង​។ មកដល់​ថ្ងៃ​៩​កើត ត្រូវ​នឹង​ថ្ងៃទី​២៩ ខែធ្នូ​នេះ បាន​កើនឡើង​ពី​៥០០​ទៅ​៧០០​រៀល​ក្នុង​១​គីឡូក្រាម​វិញ​នេះ​ត្រី​នៅ​តំបន់ ឆ្នុកទ្រូ​។
​លោក​បាន​បន្តថា សម្រាប់​នៅ​ចុង​កោះ ក្រុង​កំពង់ឆ្នាំង​វិញ ត្រី​ប្រហុក​នៅ​ចន្លោះ​ពី​១.២០០​រៀល​ទៅ​១.៥០០ រៀល ចំណែក​នៅ​កំពង់​ប្រសាទ តា​ជេស និង​កំពង់ត្រឡាច​ក្រោម ក្នុងស្រុក​កំពង់ត្រឡាច​វិញ តម្លៃ​ត្រី​ប្រហាក់ប្រហែល​និង​ក្រុង​កំពង់ឆ្នាំង​ដែរ​។​
​លោក បាន​ជូនដំណឹង​អំពី​ត្រី​ប្រហុក​នេះ​ដល់​បណ្ដា​ស្រុក​ទាំងអស់ ពិសេស​ស្រុក​ដែល​នៅ​ជន បទ​ឆ្ងាយ​ពី​ដែន​នេសាទ ដូចជា​ស្រុក​សាមគ្គី​មានជ័យ ស្រុក​ទឹកផុស និង​មួយផ្នែក​នៃ​ស្រុក​រលាប្អៀរ ដើម្បី​ឲ្យ​បងប្អូន​ដែលមាន​បំណង​ធ្វើ​ត្រី​ប្រហុក សូម​ប្រញាប់​មក​ធ្វើ​ត្រី​ប្រហុក ដែល​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ផុត​ហើយ ចំណែក​កន្លែង​ដែល​ត្រូវ​មក​ធ្វើ​មាន​៥​កន្លែង​ធំៗ មាន​ឆ្នុកទ្រូ ក្នុងស្រុក​បរិបូរណ៍ ចុង​កោះ​ផ្សារ​ក្រោម ស្ថិតក្នុង​ក្រុង​កំពង់ឆ្នាំង និង កំពង់ប្រាសាទ តា​ជេស កំពង់ត្រឡាច ក្រោម ស្ថិត​ក្នុងស្រុក​កំពង់ត្រឡាច​។
​លោកនាយ​ខណ្ឌ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ប្រភេទ​ត្រី​ធំ ថ្វីបើ​វា​មិនត្រូវ​តាម​ដំណាក់កាល​
​ពេលវេលា​ក៏ពិតមែន តែ​ខ្នើត​ខែបុស្ស​នេះ​ក៏មាន​ត្រូវ​ត្រី​ធំ​ខ្លះ​ដែរ ដោយ​ប្រភេទ​ត្រី​ឆ្កោក​លេខ​១ ថ្លៃ​១០.០០០​រៀល និង​៧.០០០​រៀល ក្នុង​១​គីឡូក្រាម លេខ​២ ថ្លៃ​១០.០០០​រៀល ហើយ​តម្លៃ​នេះ​គឺជា​តម្លៃ​ដូច​រាល់​ឆ្នាំ​ផងដែរ​។
​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​អំពាវនាវ​ឲ្យ​បណ្ដា​តាម​ស្រុក សូម​ប្រកាស​អោយ​ប្រជាពលរដ្ឋ​បានដឹង និង​មក​សម្រាក​ចាំ​ទិញ​ត្រី​ធ្វើ​ប្រហុក​នៅតាម​កន្លែង​ខាងលើ ៕

258

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya