ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » ផឹកស៊ី​ទាស់សម្ដី​គ្នា កាប់​បី​កាំបិត​បុ័ងតោ របួសធ្ងន់​

ផឹកស៊ី​ទាស់សម្ដី​គ្នា កាប់​បី​កាំបិត​បុ័ងតោ របួសធ្ងន់​

​ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ដោយសារ​គូទំនាស់​យក​កាំបិត​បុ័ងតោ កាប់​ចំនួន​៣​កាំបិត កាលពី​ថ្ងៃទី​២៨ ធ្នូ ២០១៤ នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ។​

​ជនរងគ្រោះ​មានឈ្មោះ​ថូ លី​ហ៊ួ​រ អាយុ​២៣​ឆ្នាំ មាន​ស្នាម​មុត​ចំនួន​បី​កន្លែង​រងរបួស​ធ្ងន់ ត្រូវបាន​គេ​បញ្ជូនទៅ​ព្យាបាល​នៅ​ពេទ្យ​ជ័យជំនះ ដើម្បី​សង្គ្រោះ ចំណែក​ជនសង្ស័យ​មានឈ្មោះ​សែម រដ្ឋា អាយុ​២២​ឆ្នាំ ត្រូវបាន​នគរបាល​ចាប់ខ្លួន​។ ទាំងពីរ​នាក់​នេះ មានមុខរ​បរជា​កម្ម​ករ​ឡគ្បឿង​ដូចគ្នា និង​មាន​ទីលំនៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ជាមួយគ្នា​។

​មុនពេល​កើតហេតុ​ខាងលើ ជនរងគ្រោះ និង​ជនសង្ស័យ​បាន​ផឹកស៊ី​នៅ​កន្លែង​ផ្សេង​ពីគ្នា ដោយ​ជនសង្ស័យ​ផឹកស្រា​ថ្នាំ​អស់​ចំនួន​២​លីត្រ​ជាមួយនឹង​មិត្តភក្ដិ ។ ចំណែក​ជន​រង​ឈ្មោះ​ថូ លី​ហ៊ួ​រ ជួបជុំគ្នា​ជាមួយ​មិត្តភក្ដិ​បីនាក់​ទៀត​ផឹកស្រា​បៀរ​នៅ​ជិតគ្នា​នោះដែរ ។​ហើយ​ជន សង្ស័យ​ក៏​បានមក​ផឹកស្រា​បៀរ​ជាមួយ​ជនរងគ្រោះ ។ ពេលនោះ​ជនសង្ស័យ​បាន​និយាយ​ដៀមដាម​មកលើ​ជនរងគ្រោះ​អ្នក​ទាំងពីរ​ក៏មាន ទំនាស់​ពាក្យសម្ដី​គ្នា​តឹង​សរសៃ​.​ក ជនរងគ្រោះ​ក៏បាន​ដាល់​មួយ​ដៃ​ចំ​មុខ​ជនសង្ស័យ​ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង ខ្លាំង​បាន​ដើរទៅ​ផ្ទះ​ខ្លួន​នៅ​ជិត​នោះ​យក​កាំបិត​បុ័ងតោ​មក​កាប់​ទៅលើ​ជន រងគ្រោះ​ចំ​បន្ទះ​ក្បាល​មួយកន្លែង និង​ចំ​ដៃ​ពីរ​កន្លែង​ទៀត ហូរឈាម​ខ្លាំង រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​

​ភ្លាមៗ​នោះ​ជនរងគ្រោះ ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​ព្យាបាល​នៅ​ពេទ្យ​ជ័យជំនះ ចំណែក​ជនសង្ស័យ​ឈ្មោះ​សែម រដ្ឋា  ត្រូវបាន​នគរបាល​ចាប់ខ្លួន​ភ្លាមៗ​ដែរ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ds

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya