ភ្នំពេញ ៖ របាំងដែកចែកទ្រូងផ្លូវចំនួន ២ ផ្ទាំង ត្រូវរងនៅការខូចខាត បាក់រៀបស្មើដី ខណៈបុរសម្នាក់ស្រវឹងស្រាបើករថយន្តហាយឡែនឌ័រ ១គ្រឿង ក្នុងល្បឿនលឿនរេចង្កូតបុករះ កាលពីវេលាម៉ោង ២នឹង ២២ នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៣ នៅចំណុចផ្លូវក្រុមហ៊ុន សែល កាត តាមបណ្តោយផ្លូវ ព្រះសីហនុ ក្នុងសង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុសាក្សីបានសង្កេត ឃើញរថយន្តហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M 6848 បើកបរបុរសម្នាក់ស្ថិតក្នុងសភាព ស្រវឹងស្រា បានបើកបររថយន្តយ៉ាងលឿនរេពេញផ្លូវព្រះសីហនុ ក្នុងទិសដៅលិចទៅកើត ខណៈបើកដល់ ចំណុចកើតហេតុខាងលើទំនងជាអ្នកបើកបរងងុយដេក ទើបបណ្តាលឲ្យរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលបុករះ របាំង
ដែកចែកទ្រូងផ្លូវបាក់រៀបស្មើដី ចំនួន ២ផ្ទាំង នឹងរថយន្តបង្កហេតក៏ត្រូវការខូចខាតធ្ងន់ធ្ងរផងដែរ ។ ប៉ុន្តែវាក៏ជាសំណាង១ផងដែលមិនបណ្តាលឲ្យអ្នកបើកបររថយន្តបង្កមិនត្រូវរងរបួសធ្ងន់ធ្ងរ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននឹងនគរបាលចរាចរណ៍ខណ្ឌចំការមន បានសហការជាមួយនគរបាលជំនាញ ចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុនឹងបានវាស់វែងអូសយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ហើយគ្រោះថ្នាក់នេះគឺបង្កឡើង ដោយសារអ្នកបើករថយន្តស្រវឹងស្រាខ្លាំងពេក នឹងបានបើកបររថយន្តលឿនរេពេញផ្លូវ ទើបមកដល់ចំណុច ខាងលើទំនងគេចពីម៉ូតូក៏បណ្តាលឲ្យរេទៅបុករះរបាំងដែកពុះទ្រូងផ្លូវបាក់អស់ ២ ផ្ទាំងតែម្តងទៅ៕
» ព័ត៌មានជាតិ » ឡានបើកលឿនរេចង្កូតបុករបាំងដែកចែកទ្រូងផ្លូវបាក់អស់២ផ្ទាំង