ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរ ថ្ងៃ​២៨​ធ្នូ ស្លាប់​៣​នាក់ របួសធ្ងន់​ស្រាល ១៥ នាក់ ​

គ្រោះថ្នាក់​ចរាចរ ថ្ងៃ​២៨​ធ្នូ ស្លាប់​៣​នាក់ របួសធ្ងន់​ស្រាល ១៥ នាក់ ​

ភ្នំពេញ​៖ តាម​របាយការណ៍ ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៤​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន ៩​លើក (​យប់ ២​លើក​) បណ្តាល​ឲ្យ​មនុស្ស ស្លាប់ ៣​នាក់ (​ស្រី ម្នាក់​) របួសធ្ងន់ ៩​នាក់ (​ស្រី ២​នាក់​) និង​របួសស្រាល ៦​នាក់ (​ស្រី ៣​នាក់​) ។​

​ក្នុង គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៩​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ១៣ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២ គ្រឿង និង​រថយន្ត​ធុន​តូច​ចំនួន ១​គ្រឿង ។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​មកពី​ល្មើស​ល្បឿន ៦​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក បត់​គ្រោះថ្នាក់ ១​លើក និង​សត្វ​គោ​រត់​ឆ្លងផ្លូវ​ចំនួន ១​លើក ក្នុងនោះ​មាន​អ្នកជិះ​ម៉ូតូ គ្រោះថ្នាក់ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ១៣​នាក់ (​យប់ ៤​នាក់​)​។​

រថយន្ត​ដែល​ត្រូវ​ផាកពិន័យ នៅ​អង្គភាព​ប្រចាំ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៤​នេះ សរុប​ចំនួន ៣៥១​គ្រឿង ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រូ​សារ ១១​គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ៧៣​គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​តូច ៦៧​គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ ២០០​គ្រឿង ។​

​រថយន្ត​ទាំងអស់ ត្រូវបាន​បង់ប្រាក់​ពិន័យ​រួចរាល់ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ៣២​គ្រឿង និង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៣១៩​គ្រឿង ៕
1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya