ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » រឿង​បាត់​ប្រពន្ធ ប្អូនថ្លៃ​កាប់​បងប្រុស​ស្លាប់ ​

រឿង​បាត់​ប្រពន្ធ ប្អូនថ្លៃ​កាប់​បងប្រុស​ស្លាប់ ​

កំពត​៖ បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង បន្ទាប់ពី​ត្រូវ​ប្អូនថ្លៃ​កាប់​ជាច្រើន​កាំបិតផ្គាក់ ព្រោះតែ​រឿង​ជម្លោះ​ពាក្យសម្តី ផ្តើមឡើង​ដោយសារ ការ​សួររក​ប្រពន្ធ ដែល​ព្យាយាម​រត់គេច​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ភូមិ​ក្រាំង​ខាងត្បូង ឃុំ​មាន​រិ​ទ្ធ ស្រុក​ដងទង់ ខេត្តកំពត​។ ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​គំរាម និង​កាន់​កាំបិត​តតាំង​ជាមួយ​សមត្ថកិច្ច អស់​មួយ​រយៈពេល​ខ្លី​។​

ជនសង្ស័យ​ឈ្មោះ ចុន រតនៈ អាយុ ៣២ ឆ្នាំ​។ រីឯ​បុរសរងគ្រោះ ឈ្មោះ ហេង អាន អាយុ ៥៦ ឆ្នាំ​។ អ្នក​ទាំងពីរ​នាក់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ដោយ​ផ្ទះ​ឃ្លាត​ពីគ្នា ប្រហែល ៣០ ម៉ែត្រ​។​

កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៤ មាន​ករណី​ឃាតកម្ម​មួយ បាន​កើតឡើង​នៅក្នុង​ភូមិ​ក្រាំង​ខាងត្បូង ឃុំ​មាន​រិ​ទ្ធ ស្រុក​ដងទង់ ខេត្តកំពត ដោយ​ប្អូនថ្លៃ​កាប់​បងថ្លៃ​ប្រុស ជាច្រើន​កាំបិតផ្គាក់​។ មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ទៅផ្ទះ​ជនរងគ្រោះ សួររក​ប្រពន្ធ​របស់​ខ្លួន តែ​បងថ្លៃ (​បង​បង្កើត​ប្រពន្ធ របស់​ជនសង្ស័យ​) ប្រាប់ថា មិនបាន​ឃើញ​ទេ​។ ពេលនោះ ក៏មាន​ការ ជជែក ដោយ​ពាក្យសម្តី​យ៉ាងខ្លាំង​ក្លា រហូត​ប្អូនថ្លៃ ស្ទុះ​យក​កាំបិតផ្គាក់ កាប់​ត្រូវ​បុរសរងគ្រោះ​ជាច្រើន​កន្លែង បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។ ក្រោយពេល​កើតហេតុ ជនសង្ស័យ បាន​ត្រឡប់ទៅផ្ទះ​វិញ និង​លេចឮ​ដំណឹង ដល់​សមត្ថកិច្ច​មូលដ្ឋាន ក៏​តម្រូវ​ឱ្យកម្លាំង​នគរបាល ស្រុក​ដងទង់ ចុះ​ដល់​គោលដៅ ដើម្បី​ឃាត់ខ្លួន​។ ពេលនោះ ជនសង្ស័យ បាន​កាន់​កាំបិត​ចំនួន​ពីរ គំរាម​កាប់​សមត្ថកិច្ច និង​ដុត​ផ្ទះ បើ​នៅតែ​ព្យាយាម ចូលចាប់​ខ្លួនគេ​។ ព្រោះតែ​ស្ថានភាព​តឹងតែង អធិការដ្ឋាន​នគរបាល ស្រុក​ដងទង់ ក៏​សុំ​អន្តរាគមន៍ ពី​ស្នងការដ្ឋាន​ខេត្ត ទើប​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដឹកនាំ​កម្លាំង​ពិសេស ប្រើប្រាស់ ដោយ​ខែល ចុះ​សហការ​ជាមួយ​កម្លាំង​ស្រុក រហូត​ឈានដល់ ឃាត់ខ្លួន​ជនសង្ស័យ​បាន និង នាំយក​មកកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​៕
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya