ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » យន្តហោះ AirAsia សង្ស័យ​ស្ថិតនៅក្នុង​បាតសមុទ្រ ​

យន្តហោះ AirAsia សង្ស័យ​ស្ថិតនៅក្នុង​បាតសមុទ្រ ​

ឥណ្ឌូនេស៊ី​៖ យន្តហោះ AirAsia ដែល​បាន​បាត់​ទំនាក់ទំនង​នោះ ទំនងជា​ស្ថិតនៅក្នុង​បាតសមុទ្រ​ហើយ នេះ​បើតាម​ការលើកឡើង របស់​ប្រធាន​ភ្នាក់ងារ​សង្គ្រោះ និង​ស្រាវជ្រាវ​ជាតិ​ឥណ្ឌូនេស៊ី​។​
​នៅ​ថ្ងៃ​ចន្ទ​ទី ២៩​ខែធ្នូ ឆ្នាំ​២០១៤ ប្រធាន​ភ្នាក់ងារ​សង្គ្រោះ និង​ស្រាវជ្រាវ​ជាតិ​ឥណ្ឌូនេស៊ី បាន​និយាយថា យន្តហោះ AirAsia ដែល​បាន​បាត់​ជាមួយនឹង​មនុស្ស ១៦២ នាក់ ដែល​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហ​បុរី ទំនងជា​ធ្លាក់​ចូលទៅក្នុង​បាតសមុទ្រ​។​
​នៅក្នុង​សន្និសីទ សារព័ត៌មាន​មួយ​លោក Bambang Soelistyo ប្រាប់ថា យោងតាម​ការ​ការសម្របសម្រួល ដែល​ទទួលបាន និង​ការវាយតម្លៃ បាន​ឲ្យ​ដឹងថា ទីតាំង​ដែល​គេ​ប៉ាន់​ស្មានថា យន្តហោះ​ធ្លាក់​នោះ គឺ​នៅក្នុង​បាតសមុទ្រ ។​
​លោក​បន្តថា “​នេះ​ជាការ​សង្ស័យ​ជំ​ហ៊ាន​ដំបូង ហើយ​វា​អាច​បង្ហាញ​ឲ្យ​ច្បាស់ ដោយយោង​តាម ការវាយតម្លៃ​អំពី​លទ្ធផល នៃ​ការស្រាវជ្រាវ​របស់​យើង​” ។​
​លោក​បាន​បន្ថែមទៀតថា ទីតាំង​យន្តហោះ ដែល​លេច​ទៅក្នុង​សមុទ្រ​នឹងមាន​ភាពលំបាក ក្នុងការ​ស្វែងរក​ហើយ ភ្នាក់ងារ​សង្គ្រោះ​និង​ស្រាវជ្រាវ​ជាតិ​ឥណ្ឌូនេស៊ី BASARNAS ក៏​កំពុង​ទទួលបាន​ជំនួយ​ពី ភ្នាក់ងារ​ផ្សេងៗ និង ប្រទេស​ផ្សេងៗ​ជាច្រើន​ផងដែរ ដើម្បី​ធ្វើ​ឲ្យ​ប្រភព​កាន់តែច្បាស់ ហើយ​អាច​រកឃើញ​ឆាប់រហ័ស​។​
​លទ្ធភាព​មួយទៀត គឺ​គេ​កំពុងតែ​ប្រើ​នាវាមុជទឹក​ពី ប្រទេស អង់គ្លេស បារាំង ឬ សហរដ្ឋ​អាម៉េរិក ដែល​អាច​មុជ​ចូល ទៅដល់​បាតសមុទ្រ ដែលមាន​ជម្រៅ​ជ្រៅៗ​។​
​មកដល់ពេលនេះ យន្តហោះ QZ8501​ដែល​បាន​បាត់ នៅ​មិនទាន់បាន​បញ្ជូន​សញ្ញា​ប​ន្ទា​ន់​អ្វីមួយ ដែល​អាចជួយ​ចង្អុលបង្ហាញ ថា​តើ​វា​ស្ថិតនៅ​ត្រង់ចំណុច ណា​ឲ្យ​ប្រាកដ​ទេ​។ កន្លែង​ស្រាវជ្រាវ​រុករក នឹង​ត្រូវបាន​ពង្រីក​ទៅ​ភាគ​ខាងកើត នៅ​ថ្ងៃ​ចន្ទ​នេះ ឆ្ពោះទៅកាន់​សមុទ្រ​ដែល​ស្ថិតនៅ​ចន្លោះ កោះ Bangka និង Kalimantan ។​ប្រតិបត្តិការ​នេះ​មាន នាវា​ជាច្រើន និង យន្តហោះ​មកពី BASARNAS កងកម្លាំង​ឥណ្ឌូនេស៊ី សិង្ហ​បុរី​និង ម៉ាឡេស៊ី​ផងដែរ​៕
1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya