ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » យុវជន​២​នាក់​កាប់​គ្នា​ក្នុង​វង់​ផឹកស៊ី ម្នាក់​របួសធ្ងន់ ម្នាក់​ខៀវ​ភ្នែក​ហើយ​ជាប់​ខ្នោះ

យុវជន​២​នាក់​កាប់​គ្នា​ក្នុង​វង់​ផឹកស៊ី ម្នាក់​របួសធ្ងន់ ម្នាក់​ខៀវ​ភ្នែក​ហើយ​ជាប់​ខ្នោះ

កណ្តាល ៖ វង់​ផឹកស៊ី​ក្លាយ ជា​វង់​ជម្លោះ ខណៈដែល​យុវជន​២​នាក់​បាន​ឈ្លោះប្រកែក​គ្នា​ក្នុង​វង់​ផឹកស៊ី រហូត​ឈានដល់ វាយតប់​គ្នា​បណ្តាល​ឲ្យ​ភាគី​ម្ខាង​រងរបួស​ជាំភ្នែក​ក៏​ទាញ​កាំបិតប៉័ងតោ​តាម​កាប់ ប្រហារ​សងសឹក​ភ្លាមៗ​ចំនួន​៤​កាំបិត​រងរបួស​យ៉ាងធ្ងន់ធ្ងរ​កាលពី​វេលា​ម៉ោង ១៧​និង​៣០​នាទី ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​
​ជន​រងរបួស​ធ្ងន់​ត្រូវ​ក្រុមគ្រួសារ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ជ័យជំនះ​ក្រុង​តាខ្មៅ ។ ជនរងគ្រោះ​ឈ្មោះ ថូ លី​ហ៊ួ​រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​ឡ​ក្បឿង  មាន​ទីលំនៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ រងរបួស​ដៃ​ខាងឆ្វេង​ចំនួន​៣​កន្លែង និង​ក្បាល​១​កន្លែង ។
​ចំណែកឯ​ជនដៃដល់​កាប់​ជនរងគ្រោះ​ដោយ​កាំបិតប៉័ងតោ​នោះ​មានឈ្មោះ សែម រដ្ឋា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​ឡ​ក្បឿង (​រងរបួស​ជាំភ្នែក​ខាងឆ្វេង​១​កន្លែង​) មាន​ទីលំនៅ​ក្នុងភូមិ​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ។
​នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ និង​ជនរងគ្រោះ​បាន​អង្គុយ​ផឹកស្រា​នៅ​វង់​ផ្សេងគ្នា តែ​ស្ថិត​នៅក្បែរ​គ្នា ។ ក្រោយពី​ផឹកស្រា​ថ្នាំ​ស្រវឹង​អស់​ចំនួន​២​លីត្រ ហើយ​នោះ​ជនសង្ស័យ​ក៏បាន​ដើរទៅ​វង់​ផឹកស៊ី​ជនរងគ្រោះ ។ ពេលទៅដល់​ជនរងគ្រោះ​បាន​ហុច​ស្រា​បៀរ​ឲ្យ​ជនសង្ស័យ​ផឹក​១​កំប៉ុង​ផឹក​ដាច់ ខណៈនោះ​ក៏​កើតមាន​ជា​ជម្លោះ​ពាក្យសម្តី​យ៉ាង​តឹង​ស​សៃ​ក​ដាក់គ្នា ។ បន្ទាប់មក​ជនសង្ស័យ និង ជនរងគ្រោះ​បានធ្វើការ​ប្រតាយប្រតប​គ្នា​ទៅវិញទៅមក​ធ្វើ​ឲ្យ​ភាគី​រង គ្រោះ វាយ​ត្រូវចំ​ភាគី​ជនសង្ស័យ​មួយ​ដៃ​ត្រូវចំ​ភ្នែក ។ ភ្លាមៗ​នោះដែរ​ជនសង្ស័យ​ក៏បាន​ស្ទុះ​ទាញយក​កាំបិតប៉័ងតោ​ពីក្នុងផ្ទះ របស់ខ្លួន​តាម​កាប់​ប្រហារ​សងសឹក​ទៅលើ​ជនរងគ្រោះ​ចំនួន​៤​កាំបិត បណ្តាល​ឲ្យ​របួស​យ៉ាងធ្ងន់ធ្ងរ​ដេក​សន្លប់​ទៅលើ​ដី ទើប​មាន​អ្នកជិតខាង​ចូលទៅ​ឃាត់ និង​ប្តឹង​សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ​ចុះទៅ​អត្ត​រាគ​មន៍​ឃាត់ខ្លួន ជនសង្ស័យ​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​ចាត់ការ​តាម ច្បាប់ ៕

0n1ewoa9

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya