ប៉ោយប៉ែត៖ យុវនម្នាក់ ត្រូវកំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំង អធិការនគរបាល ក្រុងប៉ោយប៉ែត ចុះបង្ក្រាបកាល ពីថ្ងៃទី២៧ ខែធ្នូ វេលាម៉ោង ២០និង៤០នាទី នៅចំណុច បរិវេណកា ស៊ីណូផ្កាប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ។
នាយការិយាល័យ ប្រឆាំងគ្រឿងញៀន លោក ធិន ស៊ិនដេត បានឱ្យដឹងថាជនសង្ស័យ មានឈ្មោះ ប្រាក់ ឌីម៉ង់ ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ មានស្រុក កំណើតនៅភូមិពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ នៅក្រុងប៉ោយប៉ែត។
ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ច បានរឹបអូសវត្ថុតាង និងសំភារៈ មួយចំនួន មានដូចជាថ្នាំញៀនប្រភេទ ម្សៅក្រាមពណ៌ស ចំនួន៧កូនថងតូច ទូរស័ព្ទដៃ១គ្រឿង ម៉ាកណូគាពណ៌ខ្មៅ (ចុចពិល)មួយគ្រឿង ។
ជនសង្ស័យបានសារភាពថារូបគេពិតជាបាន ប្រព្រិត្តអំពើជួញដូរថ្នាំញៀនដូចជាការរៀបរាប់ខាងលើពិតប្រាកដមែន ផ្នែកលើចម្លើមសារភាព រួមទាំងវត្ថុតាង ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ បូរី