ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » បណ្ឌិត​កសិកម្ម យ៉ង សាំង​កុមារ និយាយ​មិន​ពិត​ ​

បណ្ឌិត​កសិកម្ម យ៉ង សាំង​កុមារ និយាយ​មិន​ពិត​ ​

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ ក្រសួង​ក៏ដូចជា ប្រធាន​មន្ទីរ ធនធានទឹក និង​ឧតុនិយម ទូទាំង​រាជធានី ខេត្ដ បាន​បញ្ចេញ​ប្រតិកម្ម ភ្លាមៗ នឹងមិន​អាច ទទួលយក ចំពោះ​ការលើកឡើង​របស់លោក បណ្ឌិត​កសិកម្ម យ៉ង សាំង​កុមារ ដែល​អះ អាង​ថា ប្រព័ន្ធធារាសាស្ដ្រ​ស្រោច ស្រព​ស្រូវ​ប្រជា ពលរដ្ឋ​ទូទាំងប្រទេស មានតែ​ជាង​១០​ភាគ រយ​ប៉ុណ្ណោះ ខណៈ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​បញ្ជាក់ថា ប្រព័ន្ធ​ធានា​សាស្ត្រ​នៅ​ទូទាំងប្រទេស​មាន​ជាង​៥០​ភាគ រយ​។​
​ការអះអាង​របស់ លោក​យ៉ង សាំង កុមារ ត្រូវបាន​មន្ដ្រីជាន់ខ្ពស់​ក្រសួង​ធនធាន ទឹក ដែល​ធ្វើ​ការងារ ជាប់លាប់ ជាមួយ​ប្រព័ន្ធ ធារាសាស្ដ្រ បាន​ចាត់ទុកថា ជាការ​ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សមិទ្ធិផល​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល មាន​ក្រសួង​ធនធានទឹក ជា​អ្នក ប្រតិ​ប​ត្ដិ​ការ​និង​ប៉ះពាល់ ដល់​ដៃគូ​អភិវឌ្ឍន៍ នានា ដែល​បាន​ចូលរួម​កសាង ប្រព័ន្ធធារាសាស្ដ្រ នៅក្នុង​ប្រទេស ។​
​ក្រោយ​បញ្ចប់​ការជួប​ជាមួយ​ប្រធាន គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា រួចមក នៅ ចំពោះមុខ​ក្រុម​អ្នក កាសែត រដ្ឋមន្ដ្រីក្រសួង ធនធានទឹក និង​ឧតុនិយម លោក​លឹម គាន ហោ កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ ២០១៤ បាន​អះអាងថា រហូតមកដល់​បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ដ្រ​នៅ​កម្ពុជា មានលទ្ធភាព ស្រោចស្រព​លើដី​ស្រែ​កសិករ ទូទាំង ប្រទេស ជាង​៥០​ភាគរយ​ទេ ។​
​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី លឹម គានហោ ស្រាប់តែ​លោក​បណ្ឌិត​យ៉ង សាំង​កុមារ បាន​ថ្លែងប្រាប់​គេហទំព័រ​ក្នុងស្រុក មួយ​ថា តួលេខ​ដែល​បញ្ជាក់​របស់លោក​លឹម គានហោ នោះ មានតែ​នៅលើ​ក្រដាស​ប៉ុណ្ណោះ ហើយ​ជាក់ស្ដែង ប្រព័ន្ធ ធារាសាស្ដ្រ​មាន​ត្រឹម តែ​ជាង​១០​ភាគរយ​ទេ ។​
​ក្រោយពី​ការលើកឡើង​របស់​បណ្ឌិត ផ្នែក​កសិកម្ម​នៅ​កម្ពុជា​ដូច្នេះ ត្រូវបាន​លោក​ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ ក្រសួង​ធនធានទឹក បាន​ចេញមក​បញ្ជាក់ និង​ប្រតិកម្ម ត្រឡប់ ទៅវិញ តាមរយៈ​ការបង្ហាញ​ពី​តួលេខ និង​សមិទ្ធិផល​ជាក់ស្ដែង ដែល​បាន​នឹង​កំពុង រីកសាយ​ភាយ នៅ​ទូទាំង ប្រទេស និង​កំពុង ដំណើរ​នាំ​ទឹក​ទៅ ស្រោចស្រព​ផ្ទៃដី ស្រែ​ទាំង ប្រាំង​និង​វស្សា​របស់​ប្រជាពលរដ្ឋ ។​
​លោក​ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា “​ការ លើកឡើង​បែបនេះ របស់​បណ្ឌិត​ធ្វើឱ្យ​មន្ដ្រី ធនធានទឹក ទាំង​ថ្នាក់កណ្ដាល និង​តាម​បណ្ដា រាជធានី ខេត្ដ មិនអាច​ទទួលយកបាន​នោះ ឡើយ​ព្រោះនេះ គឺជា​ការលើកឡើង​ដោយ​គ្មាន​មូល ដ្ឋា​ន និង​គ្មាន​ឯកសារ​បញ្ជាក់​ឱ្យបាន​ច្បាស់់លាស់ នោះទេ ” ។​
​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក បាន​លើក យក​ពី​ការធ្វើ​ប្រព័ន្ធធារាសាស្ដ្រ​នៅ​ខេត្ដ​ប៉ៃលិន ដែលជា​ខេត្ដ​មួយ ទើប​ធ្វើ សមាហរណកម្ម ហើយ​រហូតមក​ដល់ពេលនេះ ប្រព័ន្ធ​ស្រោច ស្រព​មាន​ជាង​៥៣​ភាគរយ ហើយ​ពុំមាន​ខេត្ដ ណាមួយ ស្ថិតក្រោម​៥០​ភាគរយ​នោះទេ​។​
​ដោយឡែក​សម្រាប់​ខេត្ដ​សៀមរាប ដែល មាន​ផ្ទៃដី​កសិកម្ម​ទាំង​ប្រាំង ទាំង​វស្សា ចំនួន ១៩៧,៥០០​ហិកតា ត្រូវបាន លោក ចាន់ យុ​ត្ថា អះអាងថា ប្រព័ន្ធ​ស្រោចស្រព​នៅ​ទីនោះ អាច​ស្រោចស្រព រហូត​ទៅដល់​ជាង​៥២ ភាគរយ ស្មើ​និង​ផ្ទៃដី ១០២,៧០០​ហិកតា ។​
​យ៉ាងណាក៏ដោយ មន្ដ្រីជាន់ខ្ពស់​រូបនេះ អះអាងថា ប្រព័ន្ធ​ស្រោចស្រព​នៅ​ទូទាំង ប្រទេស ពិតជា​មិនទាន់​បំពេញ សេចក្ដី​ត្រូវ ការ​១០០​ភាគរយ​នៅឡើយ​ទេ ជាហេតុ​ធ្វើ ឱ្យ​ក្រសួង​បាន​នឹង​កំពុង​ខិតខំ​លើ​ការងារ​នេះ យ៉ាងខ្លាំង​បន្ថែមទៀត​។​
​ការលើកឡើង របស់លោក​បណ្ឌិត យ៉ង សាំង​កុមារ គ្មាន​ឯកសារ និង​មិន​សួរ​មន្ដ្រី​ជំនាញ ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ចំពោះ​សមិទ្ធិ ផល​របស់​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ នានា ។​
​យោងតាម​របាយការណ៍​របស់​ក្រសួង​ធន ធាន​ទឹក បានបង្ហាញ រហូតមកដល់​ឆ្នាំ​២០១៤ លទ្ធភាព​ស្រោចស្រព ផ្ទៃ​ដីស្រែ​កសិកម្ម​នៅ ទូទាំងប្រទេស ក្នុងនោះ​ដីស្រែប្រាំង​មាន ចំនួន ៤៦៧,៩៩៥​និង​ដីស្រែ​វស្សា មាន​ចំនួន ១,០៨៩,០៤៣​ហិកតា​។​
​មន្ត្រី​មួយចំនួន​បាន​និយាយថា បណ្ឌិត យ៉ង សាំង​កុមារ ស្អី​គេ​នេះ គាត់​ធ្វើការ​មិនមាន​មន្ត្រី​គាត់​ចុះទៅ​មើល​គ្រប់​បណ្តា​ខេត្ត​នោះទេ ពោលគឺ​គាត់​ឈរ​មើល​តែ​ពី​មាត់ទ្វារ​ផ្ទះ​គាត់​ទៅ ហើយ​គាត់​ស្រែកប្រាប់​គេឯង​ដោយ​គ្មាន​មូលដ្ឋាន អ្វី​សោះឡើយ​។ មន្ត្រី​ទាំងនោះ លើកឡើង​ទៀតថា នៅ​ស្រុក​ខ្មែរ​យើង​ឱ្យ​តែមាន​បណ្ឌិត​ធុន នេះ​តែ​២​ទៅ​៣​នាក់​ទៀត ច្បាស់​ជា​រលាយ​ហិនហោច​អស់​មិន​ខាន​ទេ​៕ ដោយ​៖ ស្ងួន ពិមល់​
CH-01334

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya