ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » មេ​ប៉េអឹម​រង​ខេត្ត​ត្បូងឃ្មុំ នៅ​ពី​ក្រោយខ្នង​ឈ្មួញ​ឈើ​ប្រណីត​? ​

មេ​ប៉េអឹម​រង​ខេត្ត​ត្បូងឃ្មុំ នៅ​ពី​ក្រោយខ្នង​ឈ្មួញ​ឈើ​ប្រណីត​? ​

ខេត្ត​ត្បូងឃ្មុំ​៖ លោក រ័ត្ន ចាន់ណា ពីមុន​ជា​អ្នករត់​តាក់ស៊ី ក្រោយមក​បាន​ចូលធ្វើ​ប៉េអឹម​រង ស្នាក់ការ​សន្តិសុខ ៧០១ ហើយ​ចាប់ផ្តើម​រកស៊ី​ជួញដូរ​ឈើ​ប្រណីត​កាក់កប ក៏បាន​ជ្រែ​ជាមួយ​លោក លោក ស្រ៊ុន ម៉េង​ឡាយ ពី​មេ​រង ប៉េអឹម​ស្រុក​មេមត់​ឡើង​ទៅជា មេបញ្ជាការ​ង​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ ដែល ទើប​បង្កើត​ថ្មី​តែម្តង​។​
​ស្ថិតក្នុង​តួនាទី​ជា​នាយរង​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ លោក រ័ត្ន ចាន់ណា កាន់តែ​មាន​ភាព ងាយស្រួល ក្នុងការ​ជួញដូរ​ឈើ​ប្រណីត​ដោយ​មិន​ចេញ មុខ​រកស៊ី ដូច​កាល​នៅ​ជា​មន្ត្រី​ប៉េអឹម ស្នាក់ការ​៧០១​នោះទេ គឺ​គាត់​មាន​មនុស្ស​ផ្សេង ចេញមុខ​ជំនួស​ធ្វើ​ការងារ​ជួញដូរ​នេះ ដោយ​គាត់​លាក់​មុខ ធ្វើជា​បង្អែក​។​
​ប្រភពពី​សមត្ថកិច្ច​ក៏ដូចជា​ឈ្មួញ ឈើ​ប្រណីត មនុស្ស​ជំនិត​២​នាក់​របស់ លោក​រ័ត្ន ចាន់ណា ឈ្មោះ លីន និង​ឈ្មោះ​វុ​ធ គឺជា​ឈ្មួញ​ដ៏​សកម្ម ក្នុង​ការប្រមូលទិញ និង​ដឹកជញ្ជូន​ឈើ ប្រណី​តទៅ​វៀតណាម​។ លោក រ័ត្ន ចាន់ណា ជា​មេបញ្ជាការរង​ប៉េអឹម ខេត្ត​ត្បូងឃ្មុំ មាន​ទំនាក់ទំនង​ល្អជា​មួយ សមត្ថកិច្ច នៅ​ច្រកព្រំដែន​ខេត្ត​ត្បូងឃ្មុំ និង​ប្រទេស​វៀតណាម​ចំនួន ៤​កន្លែង គឺ​ច្រក​ដូង​៧​ដើម​,​ច្រក​ដូនរ័ត្ន ច្រក​ចាន់ មូល និង​ច្រក​ជាំ​ក្រវៀន ស្ថិតនៅក្នុង ទឹកដី​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​យ៉ាង រលូន ដោយ​ពុំមាន​ការរំខាន​ពី​សំណាក់ ក្រុម​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ក្នុង​ខេត្ត ត្បូងឃ្មុំ​នោះឡើយ ។​
​បច្ចុប្បន្ននេះ​បក្ខ ពួក​របស់លោក រ័ត្ន ចាន់ណា ក៏មាន​រថយន្ត​ផ្ទាល់ខ្លួន​២​ទៅ​៣​គ្រឿង​សម្រាប់ ធ្វើ​សកម្មភាព​លួច​ដឹក​ជ​ញ្ចូ​ន​ឈើ​ប្រណីត​ខុសច្បាប់​យកទៅលក់​នៅ​វៀតណាម​តាម​ច្រកព្រំដែន​ខាងលើ ទាំងយប់ ទាំង​ថ្ងៃ​យ៉ាង​គគ្រឹកគគ្រេង​។ រាល់ពេល​លួច​ដឹក​ជ​ញ្ចូ​ន​ឈើ​ប្រណីត​ខុសច្បាប់​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ម្តងៗ ក៏មាន​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន បាន​ជួយ សម្របសម្រួល រត់ការ​ប៉ាវ​ផ្លូវ​ធានា​ឱ្យ ការដឹកជញ្ជូន​ឈើ​ប្រណីត ខុសច្បាប់ របស់​បក្ខ​ពួកលោក រ័ត្ន ចាន់ណា បាន ដំណើរការ​ដោយ​រលូន​។ អ្នករក​ស៊ីតូច តាច​មួយចំនួន​បានឱ្យ​កាសែត​អរិយធម៌​ដឹងថា មេ​ឈ្មួញ​ឈើ​ប្រណីត​ខុសច្បាប់ ដែលជា បក្ខពួក​របស់លោក រ័ត្ន ចាន់ណា មាន ខ្សែបណ្តាញ ចាំ​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ ឆ្លងដែន​ចូលទៅ​កាប់​ឈើ ប្រណីត​នៅក្នុង​ព្រៃ​ឆ្ងាយៗ ពេល​ប្រមូល ឈើ​ប្រណីត​បាន​គ្រប់​ចំនួន​ហើយ បក្ខ​ពួកលោក​រ័ត្ន​ចាន់ណា បាន​ទំនាក់ទំនង ទៅកាន់​ថៅកែ​ឈើ​ដ៏​ធំ​មួយចំនួន ដែល មាន​ទីតាំង​ទទួល​ទិញ​ឈើ នៅជាប់ ព្រំដែន​វៀតណាម ។​
​ឈ្មួញ​តូចតាច​ដ៏ទៃទៀត ដែល​ដឹកជញ្ជូន​ឈើ តាម​រថយន្ត​តូចៗ មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ ហើយ ដឹកជញ្ជូន​យកទៅលក់​ឱ្យ​បក្ខពួក លោក រ័ត្ន ចាន់ណា ក្នុង​តម្លៃថោកៗ ព្រោះ ឈ្មួញ​តូចតាច​ទាំងនោះ មិនអាច​មាន លទ្ធភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ យក ទៅ​ស្រុក​យួន​ដោយ​ខ្លួនឯង​បានទេ  ព្រោះ​អាច​ប្រឈម​នឹង​ការបង្ក្រាប ពី​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ជាក់​ជាពុំខាន​ឡើយ ។ រាល់​ការដឹកជញ្ជូន​ឈើ​ប្រណីត​យក ទៅ​លក់​ឱ្យ​បក្ខពួក​របស់លោក រ័ត្ន ចាន់ ណា​ម្តងៗ គឺ​ពួកគេ​បានឱ្យ​តម្លៃ​ក្នុងការ ទិញ​ឈើ​ថោក​ជាង​តម្លៃ​ទីផ្សារ ដល់​ទៅជិត​ពាក់កណ្តាល​ឯណោះ ពោលគឺ ឈ្មួញ​តូចតាច​ទាំងនោះ គ្មាន​ជម្រើស ក្រៅពី​ការលក់​ឈើ ឱ្យ​បក្ខពួក​របស់ លោក​រ័ត្ន ចាន់ណា នោះឡើយ បើ​ទោះ ជា​ថោក​ឬ​ថ្លៃ​ឱ្យតែបាន​ចំណេញ​តិចតួច ប្រសើរ​ជាង​សមត្ថកិច្ច ចាប់​យកទៅ​ផាកពិន័យ នាំឱ្យ​ខាត​ឡុង ចុង​ដែរ ។​
​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ពី​សំណាក់​ក្រុមមន្ត្រី និង​ឈ្មួញ​ខាងលើនេះ បណ្តាញសារព័ត៌មាន​អរិយធម៌​បាន​ព្យាយាម​សុំ​ការទំនាក់ទំនង​ទៅ​លោក រ័ត្ន ចាន់ណា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ដែរ តែ​មិនអាច ទាក់ទង​បានទេ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​៕ ដោយ​៖ មាស រដ្ឋា​
175-500x309

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya