ប៉ោយប៉ែត៖ ក្រុមចោរដៃឆៅមួយក្រុម ត្រូវសមត្ថកិច្ចប៉េអឹមក្រុងប៉ោយប៉ែតធ្វើការ ឃាត់ខ្លួនបានចំនួនបួននាក់ បន្ទាប់ពីពួកគេមានបំណងចង់ ចូលទៅប្លន់ផ្ទះអ្នកស្រុកមិនបានសម្រេច ក៏ត្រូវសមត្ថកិច្ច ក្របួចជាប់ កាលពី១.០០នាទីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ដោយចោទប្រកាន់ពីបទ(លួចមានស្ថានទំងន់ទោស)ដែល ប្រព្រិត្តកាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣។
លោកហម ម៉ុតមេបញ្ជាការ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានថ្លែងអោយដឹងថា មុននិងឈាន ដល់ការចាប់ខ្លួនបានជនសង្ស័យទាំងបួននាក់ខាងលើ គឺយោងតាមពាក្យបណ្តឹង ពីជនរងគ្រោះ ឈ្មោះ សុខ គឹមហៀង ភេទស្រី អាយុ២៦ឆ្នាំរស់នៅភូមិក្បាលកោះ សង្កាត់ -ក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ និងយោងតាមបទបញ្ជា
របស់ឯកឧត្តម ឧត្តមសេនីយ៍ទោរត្ន័ ស្រ៊ាង មេបព្ជាការរងកងរាជអាវុធហត្ថ លើ ផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ចាន់ ធូភេទ ប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែតទី២ឈ្មោះធា ប៉ែតភេទប្រុស អាយុ ៣០ឆ្នាំ. ទី៣ឈ្មោះ អា .គ ភេទប្រុស អាយុ ៣២ឆ្នាំ. និងទី៤មានឈ្មោះសន ធី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត។
ឆ្លើយចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងបួននាក់ បានសារភាពថា ពួកគេបានឡើងដំបូលផ្ទះ ស្ត្រី ឈ្មោះគឺម ហៀងចំនួនបីដងមកហើយ ដោយយកកន្ត្រៃកាត់ទំលុះ ដំបូលផ្ទះក្នុងគោលបំណង ដើម្បីចូលលួច ទ្រព្យសម្បត្តិប៉ុន្តែ ត្រូវម្ចាស់ផ្ទះ ភ្ញាក់ដឹងខ្លួនរហូតធ្វើអោយបំណងលួចមិនបានសម្រេច។
រហូតដល់យប់ថ្ងៃទី១៥ ខែសីហា ពួកគេបានប្រជុំគ្នាប្តូគំរោងថ្មី រៀបផែនការធ្វើជាស្គាល់ម្ចាស់ផ្ទះ លុះវេលា ម៉ោង៤.២០នាទីទៀបភ្លឺ ពួកគេបានទៅគោះទ្វារ អោយម្ចាស់ផ្ទះខាងលើបើកទ្វារ បន្ទាប់មកក៏យក កន្ត្រៃនិងកាំបិតចាក់ម្ចាស់ផ្ទះ ដើម្បីប្រមូលយកលុយកាក់ និងគ្រឿងអលង្ការ មានតម្លៃប្រគល់អោយពួកគេ ។អំពើទុច្ចរិត
ខាងលើនេះ ពុំបានសម្រេចឡើយដោយម្ចាស់ផ្ទះ ពុំព្រមបើកទ្វារ ដោយរងចាំរហូតដល់មេឃភ្លឺ ពួកចោរក៏ត្រឡប់ ទៅ
សម្រាកនៅផ្ទះរបស់គេរៀងៗខ្លួន ចំណែកម្ចាស់ផ្ទះរត់មកប្តឹងសមត្ថកិច្ច ទើបឈាន ដល់ការឃាត់ខ្លួនបានជនសង្ស័យទាំងបួននាក់តែម្តង ដោយសមត្ថកិច្ចត្រួតពិនិត្យមុខសញ្ញាតាម ប្រព័ន្ឋ កាំមេរ៉ាសុវត្តិភាព ដែលម្ចាស់ផ្ទះផ្តល់អោយ ។
យោងតាមចម្លើយសារភាពខាងលើ ក្រុមជនសង្ស័យទាំងបួន ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ ទីបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី៕
ដោយ ខៀវ បូរី