ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ប៉ង​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​មិនបាន​សម្រេច​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ប៉ង​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​មិនបាន​សម្រេច​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​បន្ទាយមានជ័យ ៖ បុរស​ល្មោភកាម​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ ពីបទ​ប៉ុនប៉ង​រំលោភ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ មិនបាន​សម្រេច កាលពី​ថ្ងៃទី​២៨ ធ្នូ ឆ្នាំ​២០១៤  បន្ទាប់ពី បានធ្វើ​សកម្មភាព នៅវេលា ម៉ោង ៥​ល្ងាច ថ្ងៃទី​២៥ ធ្នូ ឆ្នាំ​២០១​នៅ​ភូមិ​ពោធិ​រាំ​បុណ្យ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។​

​ស្នងការរង​ទទួល​ផែន ការិយាល័យ​កណ្តាល​នគ​របាល​ព្រហ្មទណ្ឌ​លោក​វរសេនីយ៍ឯក​សិទ្ធ ឡោះ បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​គឺ​យោងតាម​បណ្តឹង​របស់​ឪពុក ម្តាយ​ក្មេងស្រី​រងគ្រោះ​។ ជនសង្ស័យ​មានឈ្មោះ ភោគ  សារឹម ភេទ ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ពោធិ៍​រាំ​បុណ្យ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំណែក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ម​.​ន អាយុ​១៣​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា ។​

​ជនសង្ស័យ​បាន​សារភាពថា​រូបគេ​ពិតជា​បានធ្វើ​សកម្មភាព ចាប់​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ពិតប្រាកដ​មែន ប៉ុន្តែ​មិនបាន​សម្រេច​ទេ គឺ​បន្ទាប់ពី​រូបគេ​មកពី​ហូប​ការ​មិត្តភក្តិ​ក្នុងភូមិ  ហើយ​បាន​ដើរទៅ​យក​គោ​ដែល​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​វាលស្រែ ខណៈ ដែល ឃើញ​ក្មេងស្រី​រងគ្រោះ​អង្គុយ​ដាំបាយ​ម្នាក់ឯង ជា​ឱកាសល្អ ក៏​ចូលទៅ​ចាប់​នាង​ផ្តួល​ទៅលើ​គ្រែ​បំណង​រំលោភ តែ​មិនទាន់​បានសម្រេច​ផង ដោយសារ​ក្មេងស្រី​រងគ្រោះ​ស្រែក​ផ្អើលឆោឡោ ធ្វើឱ្យ​ជនសង្ស័យ​ភ័យ​រត់គេចខ្លួន​៕ ដោយ​. បូរី​
_____

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya