ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » flight QZ8501 ដែល​កំពុង​បាត់ មិនមាន​ប្រជាជន​កម្ពុជា​នៅលើ​យន្តហោះ​នោះទេ ​

flight QZ8501 ដែល​កំពុង​បាត់ មិនមាន​ប្រជាជន​កម្ពុជា​នៅលើ​យន្តហោះ​នោះទេ ​

ភ្នំពេញ​៖ មិនមាន​ប្រជាជន​កម្ពុជា​ស្ថិតនៅលើ​យន្តហោះ (flight QZ 8501) ដែល​កំពុង​បាត់​ការទាក់ទង​នោះទេ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន Air Asia ក្នុងប្រទេស​ឥណ្ឌូនេស៊ី​។​

​របាយការណ៍​នៃ​ជើងហោះហើរ​បាន ផ្សាយ​ឲ្យ​ដឹងថា​មាន​អ្នកដំណើរ​ចំនួន​១៦២​នាក់​នៅក្នុង​យន្តហោះ​ដែល​បាត់ ការទាក់ទង​នោះ​។ ក្នុងចំណោម​អ្នកដំណើរ​ទាំងនោះ​រួមមាន​ជនជាតិ​ឥណ្ឌូនេស៊ី​១៤៩​នាក់​ជនជាតិ កូរ៉េខាងត្បូង​៣​នាក់​ជនជាតិ​ម៉ាឡេស៊ី​១​នាក់​ជនជាតិ​អង់គ្លេស​១​នាក់​និង ជនជាតិ​សិង្ហ​បុរី​១​នាក់​ដែរ​។​

​ពោលគឺ​មិនមាន​ពលរដ្ឋ​កម្ពុជា​នៅលើ​យន្តហោះ​នោះទេ​។​

យន្តហោះ (flight QZ 8501)​ក្រុមហ៊ុន Air Asia ដែល​ហោះហើរ​ពី​ទីក្រុង Surabaya ប្រទេស​ឥណ្ឌូនេស៊ី​ទៅ​ប្រទេស​សិង្ហ​បុរី​បាន​បាត់​ការទាក់ទង​ជាមួយនឹង ទីភ្នាក់ងារ​អាកាស​ទីក្រុង Jakarta កាលពី​វេលា​ម៉ោង​៧:២៤​នាទី​ព្រឹក​នេះ​។​

ប្រតិបត្តិ​ការស្វែងរក​និង​សង្គ្រោះ​កំពុងតែបន្ត​ហើយ​ក្រុមហ៊ុន Air Asia បាន​កំពុង​សហការ​យ៉ាង​ពេញទំហឹង​និង​បាន​ជួយ​ដល់​សេវាកម្ម​សង្គ្រោះ​។​នេះ​បើ យោងតាម​សេចក្តីប្រកាស​ដែល​ចេញ​ដោយ Air Asia​។​

ក្រុមហ៊ុន Air Asia ក៍បាន​បង្កើត​ប្រ​ព័​ន្ឋ​ទាក់ទង​បន្ទាប់​សំរាប់​មិត្តភក្តិ​ឬ​ក្រុមគ្រួសារ របស់​អ្នកដំណើរ​ដែល​ប្រហែល​ស្ថិតនៅលើ​ជើងយន្តហោះ​នោះ​។​លេខ​ទូរស័ព្ទ​សំរាប់ ទំនាក់ទំនង​បន្ទាន់​គឺ +៦២២១២៩៨៥០៨០១៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya