ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» បរិយាយថ្ងៃនេះ » មហា​បាតុកម្ម​​និង​​ការចរចា​

មហា​បាតុកម្ម​​និង​​ការចរចា​

ភ្លើងសង្គ្រាម​មហា​វិនាសកម្ម ដែល​បាន​ឆាបឆេះ​ប្រទេស​កម្ពុជា ក្រោយពី​មាន​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​ព្រះ នរោត្តម​សីហនុ ចេញពី​អំណាច កាលពី​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​១៩៧០ រហូត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្លាក់ចុះ​ក្នុង​របប វាលពិឃាត​ខ្មែរក្រហម កម្ពុជា​ប្រជាធិបតេយ្យ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ហើយ​ត្រឡប់​ទៅរក​ភ្លើងសង្គ្រាម វិញ ក្រោយ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​រស់រានមានជីវិត​ជា​លើក​ទី​២​នោះ ខ្មែរ​នៅតែ​បង្ហូរ ឈាម​នឹង​ខ្មែរ​គ្នាឯង​យូរអង្វែង​ទៅមុខទៀត​ដោយ​គ្មាន​ទីបញ្ចប់​។ ប៉ុន្តែ​តាមរយៈ​កិច្ចព្រមព្រៀង​សន្និសីទ​ក្រុងប៉ារីស ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​១៩៩១ ភាគី​ជម្លោះ​ខ្មែរ​នាំគ្នា​ទៅរក​តុ​ចរចា ក៏បាន​នាំមក​វិញ​នូវ​សុខសន្តិភាព​ជា​បណ្តើរៗ រហូតដល់
​ពួក​ខ្មែរក្រហម​ក្បាលរឹង នៅ​តំបន់​អន្លង់វែង ត្រូវ​វិនាស​សាបសូន្យ​ដោយ​ស្នាដៃ​មេដឹកនាំ​គណបក្ស ប្រជាជន​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៩៨​មក ប្រទេសជាតិ​យើង​ទទួលបាន​សុខសន្តិភាព​ទាំងស្រុង​។​
ប៉ុន្តែ​ជា​អកុសល ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​១ បាន​៤​ឆ្នាំ ដោយសារ​គណបក្ស ធំ​ទាំង​២ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ជម្លោះ​បែកបាក់​ក្នុង​រដ្ឋាភិបាលចម្រុះ ហើយ មិនចេះ​រក​វិធី​ដោះស្រាយ​តាម​ការចរចា ក៏មាន​ព្រឹត្តិការណ៍​បង្ហូរឈាម​គ្នា​កណ្តាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៥-៦ ខែកក្កដា​ឆ្នាំ​១៩៩៧​។​
ចាត់ទុកថា សំណាងល្អ​ដែរ នៅពេលនោះ ព្រោះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច អាច​តស៊ូ​ទប់ទល់​បានតែ​២​ថ្ងៃ ក៏ត្រូវ បាក់ទ័ព​រត់​បែកខ្ញែក​គ្នា​អស់ ធ្វើ​ឲ្យ​ការបង្ហូរ​ឈាម​គ្នា​នោះ​កើតឡើង​តែ​ក្នុង​រយៈពេល​មួយ​ចំ​អិ​កំ​ពិស​ប៉ុណ្ណោះ ក៏ ត្រូវ​បញ្ចប់​ទៅវិញ​។​
លុះ​ក្រោយ​លទ្ធផល​បោះឆ្នោត​អាណត្តិ​ទី​២ ឆ្នាំ​១៩៩៨ ដែលមាន​គណបក្សនយោបាយ​ដល់​ទៅ​៣៩​ចូលរួម នោះ មាន​គណបក្ស​ចំនួន​១៤ ក្រោម​ការដឹកនាំ​របស់ សមរង្ស៊ី បាននាំគ្នា​ធ្វើបាតុកម្ម​នៅលើ​សួនច្បារ​មុខ​រដ្ឋសភា ទាមទារ​ឲ្យ​សម្តេច ហ៊ុន សែន ចុះ​ចេញពី​អំណាច​ទៅវិញ​។​
ពេលនោះ បើទោះបី​មាន​បាតុកម្ម​យ៉ាងណា ក៏​នៅ​ថ្ងៃទី​១​ខែកញ្ញា គ​.​ជ​.​ប នៅតែ​ប្រកាស​លទ្ធផល​នៃ​ការបោះ ឆ្នោត​ជា​ផ្លូវការ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​៦៤​អាសនៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​៤៣​អាសនៈ និង​គណ បក្ស​សមរង្ស៊ី បាន​១៥​អាសនៈ​។ ឯ​សកម្មភាព​បាតុកម្ម​នៅតែ​បន្តទៀត​កាន់តែ​ធំ​ឡើងៗ​។ ប៉ុន្តែ​នៅ​យប់​ថ្ងៃទី​៧ ខែកញ្ញា
កម្លាំង​ប៉ូលិស​បាន​បង្ក្រាប​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​រងរបួស​ជាច្រើន​នាក់​។ លុះដល់​ថ្ងៃទី​៨​ខែកញ្ញា បាតុកម្ម​បោះជំរំ​នៅមុខ​រដ្ឋសភា​ក៏ត្រូវ​រត់​ចែកផ្លូវ​គ្នា​អស់​ដែរ​។​
តាមរយៈ​បទពិសោធន៍​ពី​រឿង​ធ្វើបាតុកម្ម​កន្លងមក​នោះ​សួរថា តើ​គណបក្សប្រឆាំង​រក​អាច​ដំណោះស្រាយនយោបាយ​បានដែរ​ឬទេ​? គឺ​បានត្រឹមតែ​នាំ​អ្នកគាំទ្រ​ខ្លួន ខាតបង់​ពេលវេលា​និង​រងគ្រោះថ្នាក់​តែប៉ុណ្ណោះ​។ កាល ធ្វើបាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ​១៩៩៨ គឺមាន​ត្រឹមតែ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ដែល​ភាគច្រើន
មានតែ​ខែល​និង​ដំបង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រោយ​ពេលដែល​មេបក្ស​ប្រឆាំង​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ប្រឆាំងនឹង លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៣​នេះ មានការ​ចល័ត​កងទ័ព​មាន​រថពាសដែក​ចូលមក​ត្រៀម​ទុកជា​ស្រេច​ទៅហើយ ព្រោះ​ការពារ​ខ្លាច​មាន​អំពើហិង្សា​ណាមួយ​កើតឡើង​ជាយថាហេតុ​។​
ប្រសិនបើ​មហា​បាតុកម្ម​ដែល​គ្រោង​ធ្វើ​នោះ វា​ក្លាយទៅជា​អំពើហិង្សា​ឬ​ជា​អំពើ​លួច​ប្លន់​នៅតាម​ហាង​លក់ទំនិញ នានា​ឬ​មានការ​វាយ​សម្លាប់​ទៅលើ​កម្លាំង​សមត្ថកិច្ច​នោះ​សួរថា តើ​អ្វី​វា​នឹងត្រូវ​កើតឡើង​នៅពេលនោះ​? និយាយ ឲ្យ​ចំ​គឺមាន​តែ​ការ​បង្ហូរឈាម​គ្នា​តែប៉ុណ្ណោះ​។ ដូច្នេះ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ គេ​មិនត្រូវ​បើក យុទ្ធនា
​ការធ្វើ​មហា​បាតុកម្ម​ដូច​មេបក្ស​ប្រឆាំង​គ្រោងឡើង​នោះទេ ផ្ទុយទៅវិញ​គឺមាន​តែ​ការជួប​ចរចា​គ្នា ដើម្បី ដោះស្រាយ​បញ្ហា​ទើប​ខ្មែរ​បាន​សុខ​៕

ដោយ​៖ ម៉ា​រី​ណា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya