ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » ជំនួយការ លោក​កឹម សុខា រឿង​បែកបាក់​ផ្ទៃក្នុង នៅក្នុង​បក្ស​និង​មេដឹកនាំ​ពុករលួយ ​

ជំនួយការ លោក​កឹម សុខា រឿង​បែកបាក់​ផ្ទៃក្នុង នៅក្នុង​បក្ស​និង​មេដឹកនាំ​ពុករលួយ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤ លោកស្រី ឡាក់ សុភាព បានលើកឡើង​អំពី ការខ្វែងគំនិត​គ្នា​និង​ការបែកបាក់​ផ្ទៃក្នុង របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស រហូត​បង្ខំ​ឱ្យ​មេដឹកនាំ​ជាន់ខ្ពស់ ទាំងពីរ គឺ​លោក​ប្រធាន សម រង្ស៊ី និង​អនុប្រធាន កឹម សុខា បាន​ចាក​ចេញពី​កម្ពុជា ឆ្ពោះទៅកាន់​ប្រទេស​បារាំង កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ដើម្បី​ដោះស្រាយ ជម្លោះ​ពី​ថ្នាក់ដឹកនាំ​ម្ចាស់ជំនួយ និង​សកម្មជន​សំខាន់ៗ​នៅ​ទីនោះ ។​
​ជំនួយការ​ម្នាក់​របស់​អនុប្រធាន គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹម សុខា និង​មាន​តួនាទី​ជា​ថ្នាក់ដឹកនាំ​មួយរូប នៅក្នុង​គណៈកម្មាធិការ នាយក របស់​បក្ស អ្នកស្រី ឡាក់ សុភាព បាន​ទម្លាយ​ការបែកបាក់​ផ្ទៃក្នុង​យ៉ាងខ្លាំង​នៅក្នុង​គណបក្ស ព្រមទាំង​លើកឡើង​ពី​អំពើពុករលួយ កឹ​ប​កេង​លុយ រាប់លាន​ដុល្លារ​តែម្នាក់ឯង របស់លោក សម រង្ស៊ី ។​
​លោកស្រី ឡាក់ សុភាព ដែល​សុខ​ចិ​ត្ដ​ទុក​កូន​រស់នៅ​សហរដ្ឋអាមេរិក ហើយ​មក​ប្រឡូក​នយោបាយ​នៅ​កម្ពុជា និង​ថ្នាក់ដឹកនាំ​សំខាន់​មួយរូប ក្នុង​គណបក្សប្រឆាំង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “…​ដំណឹង​ថ្មី​មួយទៀត​សោត គាត់ (​លោក​សម រង្ស៊ី និង លោក​កឹម សុខា ) អញ្ជើញ​ទៅ​ប្រទេស​បារាំង​ហ្នឹង គឺ​មានការ​ចម្រូងចម្រាស់​គ្នា​ធ្ងន់ធ្ងរ ដោយ​អត់​ស៊ីចង្វាក់​គ្នា​ទេ ទាំង​នៅក្រៅ​ប្រទេស និង​ក្នុងប្រទេស មាន​ដូច​តែ​គ្នា​ទេ ។ មានការ​បែងចែក​អំណាច អ្នក​ដែល​បោះឆ្នោត​ហើយ​ជាប់ មានការ​ប្រកាន់​និង​អ្នក​ជាប់ អីចឹង​ទេ មានការ​រើសអើង ជាការ​ផុយស្រួយ​នៃ​ការបែកបាក់ អាយុ​ខ្លី​នៃ​ការ ដឹកនាំ​របស់​គណបក្ស គឺ CNRP តែម្ដង​”​។​
​ជំនួយការ​អនុប្រធាន​គណបក្ស ដែល​អះអាងថា​បាន​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ អស់​រយៈពេល ២០​ឆ្នាំ​រូបនេះ បាន​ទម្លាយ​ទៀតថា កាលពី​កិច្ចប្រជុំ​បក្ស នា​ដើមខែ​ធ្នូ ឆ្នាំ​២០១៤​កន្លងទៅ លោក កឹម សុខា បានលើកឡើង​អំពី​ការផ្ដល់​លុយ​មក លោក សម រង្ស៊ី ៣០ ទៅ ៤០​លាន​ដុល្លារ ហើយ​លោក សម រង្ស៊ី បានទទួល ២០​លាន​ដុល្លារ​ហើយ ប៉ុន្ដែ​អ្នកស្រី​មិនបាន​បញ្ជាក់​ឱ្យ​ច្បាស់​នោះឡើយ ថា​តើ​ទឹកប្រាក់​រាប់សិប​លាន​ដុល្លារ​នេះ នរណា​ផ្ដល់ជូន​លោក សម រង្ស៊ី នោះទេ ។​
​អ្នកស្រី ឡាក់ សុភាព បានបង្ហាញ​អំពី​ការ​រឹងទទឹង​របស់ មេដឹកនាំ​បក្សប្រឆាំង ក្នុងការ​ដឹកនាំ​ថ្នាក់មូលដ្ឋាន ដែលនាំឱ្យ​មានការ​បែកបាក់ និង​រង្គោះរង្គើ “​មិន​សំខាន់​ការ​រលាយ​គណបក្ស​នោះទេ តែ​វា​ជាការ​រលាយ​ប្រទេសជាតិ​តែម្ដង​”​។​
​មេដឹកនាំ​មួយរូប​របស់​គណបក្ស​ប្រឆាំង​រូបនេះ បានបង្ហាញ​ជំនឿ​ចិ​ត្ដ​ចង់ឱ្យ​បក្សនយោបាយ ឈាន​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ មិនត្រូវ​ការទាមទារ​អំណាច និង​បុណ្យស័ក្ដិ​នោះឡើយ ពីព្រោះ​កន្លងទៅ ដោយសារតែ​មេដឹកនាំ​ធ្វើឱ្យ​ប្រទេសជាតិ រលាយ​និង​បែកបាក់​ផ្ទៃក្នុង ៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya