ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ជនសង្ស័យ​ប្លន់​ប្រដាប់អាវុធ​បាន​ម្នាក់ ដែល​ធ្លាប់​ជាប់គុក​ញឹកញាប់​ ​

ប៉ូលិស​បង្ក្រាប​ជនសង្ស័យ​ប្លន់​ប្រដាប់អាវុធ​បាន​ម្នាក់ ដែល​ធ្លាប់​ជាប់គុក​ញឹកញាប់​ ​

កំពង់ចាម ៖ ទីបំផុត ជនសង្ស័យ​ប្លន់​ស្ត្រី​អ្នកលក់​មាស​កន្លងមក​ថ្មីៗ​នេះ ត្រូវបាន​ចាប់ខ្លួន​នៅ​ចំណុច​ឡូត៍​កៅស៊ូ​លេខ​៩៥A ភូមិ​៨៧ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ដោយ​រឹបអូស​បាន​កាំភ្លើងខ្លី​១​ដើម និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ។ តាម​ប្រភពព័ត៌មាន​ពី​នគរបាល​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន គឺ​ទើប​ចេញពី​គុក​ដែល​ជាប់ទោស​ក្នុង បទ​ឆ្លងដែន​ទៅ​ប្លន់​អ្នកលក់​មាស​នៅ​ស្រុក​តាន់​បៀ​ន ខេត្ត​តៃនិញ ប្រទេស​វៀតណាម ។ ជននេះ​ឈ្មោះ អ៊ិត កក្កដា ហៅ​មិះ ហៅ​ល្មិះ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ។​
​កាលពី​ថ្ងៃទី​២៦ ធ្នូ ដោយ​ជននេះ​បាន​បាញ់​មកលើ​សមត្ថកិច្ច​ផងដែរ តែ​សំណាងល្អ​មិនមាន​កងកម្លាំង​សមត្ថកិច្ច​ណា​ម្នាក់​រងគ្រោះថ្នាក់ ឡើយ ។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត ឱ្យដឹងថា ក្រោម​កិច្ចសហការ​ជាមួយនឹង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ពេល​ទទួលដំណឹង​ថា មុខសញ្ញា​ឈ្មោះ ល្មិះ ទើបនឹង​ចេញពី​ពន្ធនាគារ​ខេត្ត បាន​ប្រព្រឹត្ត​អំពើ​ប្លន់​ក្នុង​ទឹកដី​ស្រុក​ចំការលើ កន្លងទៅ​ថ្មីៗ​នេះ ក៏បាន​តាម​ពីក្រោយ ។ នៅពេល​ដឹងខ្លួន​ថា នគរបាល​ជិះ​ម៉ូតូ​តាម​ពីក្រោយ ជនសង្ស័យ​ដក​កាំភ្លើងខ្លី​បាញ់​មកលើ​នគរបាល​២​ទៅ​៣​គ្រាប់ ហើយ​ប្រឹង​បន្ថែម​ល្បឿន​ម៉ូតូ​គេចខ្លួន​ទៅមុខទៀត​យា​៉​ង​លឿន តែ​គេច​មិន​រួច​ឡើយ បន្ទាប់ពី​ផ្តូ​ល​ម៉ូតូ​ចូល​លាក់ខ្លួន​ក្នុង​ចម្ការ ។​
​កាលពី​រសៀល​ថ្ងៃទី​១៤ ធ្នូ មាន​សកម្មភាព​ប្លន់​អាជីវករ​លក់​មាស​-​ប្តូរប្រាក់ ឈ្មោះ ឡាយ សុភាព ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ពេល​ជិះ​ម៉ូតូ​ចេញពី​ផ្សារ​ថ្នល់​បែក ត្រឡប់ទៅផ្ទះ​វិញ ។ ពេលនោះ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មក​ស្ទាក់​ប្លន់ នៅមុខ​សាលាបឋមសិក្សា​ប៊ុន រា​៉​នី ហ៊ុន សែន ថ្នល់​បែក ស្ថិតក្នុង​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ យកបាន​គ្រឿងអលង្ការ​២០​តម្លឹង និង​លុយ​ចំនួន​២.០០០​ដុល្លារ ហើយ​ជិះ​ម៉ូតូ​គេចខ្លួនបាត់ តែ​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​បាន ។ លុះ​នៅ​ព្រឹក​ថ្ងៃទី​២៦ ធ្នូ ក្រោម​កិច្ចសហការ​ជាមួយនឹង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ជន​ឈ្មោះ​ល្មិះ​ត្រូវ​ចាប់ខ្លួនបាន និង​នៅសល់​បក្សពួក​ម្នាក់ទៀត​កំពុង​ស្វែងរក​តាម​ចាប់ខ្លួន​បន្ត ព្រោះ​បាន​ស្គាល់​អត្តសញ្ញាណ​អស់ហើយ ៕
5

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya