ភ្នំពេញ : រថយន្តកូរ៉េដឹកមួយគ្រឿងដឹកខោអាវជជុះបានក្រឡាប់សង្កត់ម៉ូតូចំនួន៥ គ្រឿង ដែលឈប់ចាប់ម៉ូយនៅក្បែរនោះ ខណៈរថយន្តទ្រាំនឹងទំងន់ផ្ទុកហួសចំណុះ(មានខោអាវគិប ចំនួន100ដុំ) ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវលេខ598ត្រង់ចំណុចមុខផ្សារទំនប់ទួលគោក(ហៅផ្សារ ងិនអាន)នៅក្នុងភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវរាជធានី ភ្នំពេញ ។
រថយន្តផ្ទុកទំនិញលើសចំណុះដែលបណ្តាលឲ្យក្រឡាប់សង្កត់ម៉ូតូ ចំនួន៥គ្រឿងខាងលើនោះម៉ាកហ៊ីយានដាយ ព៌ណខៀវពាក់ស្លាកលេខភ្នំពេញ 2L.3224 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ។សំណាងល្អមិនមានអ្នករងរបួសធ្ងន់ធ្ងរ។
ប្រភពពីសាក្សី នៅនិងកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុរថយន្តបង្កម៉ាក ហ៊ីយានដាយព៌ណខៀវ បានដឹកខោអាវគិបចេញមកពីឃ្លាំងនៅម្តុំផ្សារអូរឡាំពិក លុះដឹកមកដល់ចំណុចកើតហេតុគេចនិងរថយន្តក្រុងធ្លាក់ជង្ហុកក្រឡាប់ តែម្តង ដោយសាររថយន្តនោះផ្ទុកទំនិញសំពេងសំពោងខ្ពស់ស្ទើរដល់មេឃទៅហើយ។ ក្រោយកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទូយយកទៅរក្សារទុកនៅ ការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាជាមួយ ម្ចាស់ម៉ូតូ ៕