ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានអន្តរជាតិ » ធ្លាក់​យន្តហោះ​សម្លាប់​មនុស្ស ៧ នាក់ នៅ​កូ​ឡុំ​ប៊ី

ធ្លាក់​យន្តហោះ​សម្លាប់​មនុស្ស ៧ នាក់ នៅ​កូ​ឡុំ​ប៊ី

​យន្តហោះ​ធុន តូច​មួយគ្រឿង ដែល​ពួកគេ​ជិះ​បាន​ធ្លាក់ នៅ​ទីក្រុង​តំបន់ភ្នំ ប៊ូ​កា​រ៉ា​ម៉ាង​ហ្គា ភាគ​ឦសាន​ប្រទេស កូ​ឡុំ​ប៊ី កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែធ្នូ បន្ទាប់ពី​ទើប​ហោះ​ឡើង បានតែ​បន្តិច​ប៉ុណ្ណោះ បណ្ដាល​ឲ្យ​មនុស្ស ៧​នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​ហ្នឹង​កន្លែងកើតហេតុ​។

 
​ទីភ្នាក់ងារ​ព័ត៌មាន ចិន​ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​ដកស្រង់​សម្តី​ពី​មន្ត្រី​ផ្នែក​អាកាសចរណ៍​ស៊ីវិល កូ​ឡុំ​ប៊ី ថា​​យន្តហោះ​ខ្នាតតូច​ខាងលើនេះ មានឈ្មោះ Cessna 207 ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អាកា​ចរណ៍​អា​ឡាស់ ដឺ កូ​ឡុំ​ប៊ី​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បាត់​ខ្លួន​តាំងពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​មកម្ល៉េះ ហើយ​ត្រូវបាន​ក្រុម​សង្គ្រោះ រកឃើញ​នៅ​​ព្រឹក​ថ្ងៃ​សុក្រ​នេះ​តែម្តង នៅក្បែរ​តំបន់ភ្នំ​ខាងលើ ។​

 
​លោក ហ្វ្រេ​ដ​ឌី បូ​នី​ល​ឡា រដ្ឋលេខាធិការ អាកាសចរណ៍​ស៊ីវិល បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា “​មនុស្ស​ទាំងអស់​​បាន​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ​” ។ គួរ​បញ្ជាក់ថា លោក រឿ​ដា ក្លូ​សិន ដែលជា​ពី​ឡុ​តប​ញ្ជា​យន្តហោះ និង​​ជា​ម្ចាស់​កម្មសិទ្ធិ នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើនេះ ក៏បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​នោះដែរ ។​

 
​ប៉ូលិស​នៅ​កន្លែងកើតហេតុ​បាន​សង្ស័យថា បញ្ហា​ផ្នែក​ម៉ាស៊ីន គឺជា​មូលហេតុ​បណ្តាល​ឲ្យ​យន្តហោះ​ធ្លាក់ ប៉ុន្តែ គេ​នឹង​​តាមដាន​ព្រមទាំង​ស៊ើបអង្កេត​បន្ត​ទៅមុខទៀត ៕T-0732

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya