ខេត្តកណ្តាល៖ កាលពីថ្ងៃទី២៦ ខែធ្នូ នៅចំណុចភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
ជនសង្ស័យមានឈ្មោះ ម៉ាក ផល្លា ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិ-សង្កាត់ កើតហេតុ ចំណែកជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ជា ស្រីមុំ ភេទស្រី អាយុ ២២ឆ្នាំ ទីលំនៅភូមិ-សង្កាត់កើតហេតុ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ និងទី២ឈ្មោះ ជា សុខុម ភេទស្រី អាយុ៦៥ឆ្នាំ ត្រូវជាយាយក្មេកជនសង្ស័យ។
នៅមុនពេលកើតហេតុ ជនរងគ្រោះទី២នាក់ បានទិញនំចំនួន៥ថង់ទុកឲ្យកូនហូប សល់ប៉ុន្មានក៏បានយកទុក ដោយមិនបានឲ្យនំនោះទៅកូនដើមរបស់ជនសង្ស័យហូបដែរនោះទេ ឃើញដូចនោះជនសង្ស័យក៏ខឹង ហើយក៏បានរករឿងឈ្លោះជាមួយប្រពន្ធ និងវាយដំជាច្រើនដៃចំមុខ និងយកជង្គង់អុកចំទ្រូងបណ្តាលឲ្យដួលសន្លប់។ ឃើញដូច្នោះ យាយក្មេក បានចូលទៅជួយ តែត្រូវជនសង្ស័យវាយមួយដៃចំមាត់ បណ្តាលឲ្យមានរបួស។ ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចក៏ចុះអន្តរាគមន៍ឃាត់បានជនសង្ស័យ តែម្តង៕
» ព័ត៌មានជាតិ » ប្តីដាល់មុខប្រពន្ធជាច្រើនដៃ រួចដាល់យាយក្មេក១ដៃបែកមាត់