ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » នៅ​ដង​​ទន្លេ​ម្តុំ​ក្តី​តា​កុយ​​និង​វាល​​ស្បូវ​មាន​​កប៉ាល់​បូម​ខ្សាច់​ ​

នៅ​ដង​​ទន្លេ​ម្តុំ​ក្តី​តា​កុយ​​និង​វាល​​ស្បូវ​មាន​​កប៉ាល់​បូម​ខ្សាច់​ ​

ភ្នំពេញ ៖ ក្រុមហ៊ុន​បូម​ខ្សាច់​មួយចំនួនធំ​បាន​ផ្អាក​ដំណើរការ​របស់ខ្លួន បន្ទាប់ពី​អភិបាល​រាជធានី​ភ្នំពេញ ប្រកាស ឲ្យ​ឈប់​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ទូទាំង​៩​ខណ្ឌ ពិសេស​ខណ្ឌ​ដែលមាន​ដង​ទន្លេ ប៉ុន្តែ​ក៏​នៅមាន​ក្រុមហ៊ុន​ខ្លះ​មិនញ​ញើត​និង​ត​បទបញ្ជា​របស់លោក​ចៅ​ហ្វា​យ​ក្រុង​ឡើយ នេះ​ទំនងជា​ម្ចាស់​ក្រុមហ៊ុន​នោះ​មានអំណាច​ខ្លាំង​ជាង​ចៅ ហ្វា​យ
​ក្រុង​ហើយ​មើលទៅ​។
កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៣ ក្នុង​សាលប្រជុំ​របស់​សាលា​រាជធានី​ភ្នំពេញ លោកប៉ា សុជាតិ​វង្ស បាន ណែនាំ​ដល់​អភិបាលខណ្ឌ​ទាំង​៩ ឲ្យ​ចុះទៅ​បញ្ឈប់​រាល់​អាជីវកម្ម​បូម​ខ្សាច់​ជាបន្ទាន់ ពិសេស​ខណ្ឌ​ដែលមាន​ទន្លេ ត្រូវមាន​វិធាន​ការបិទ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត ប្រយោជន៍​លុបបំបាត់​នូវ​រាល់​បាតុភាព​អសកម្ម​នានា ដែល​អាចធ្វើ​ឲ្យ
ប្រជាពលរដ្ឋ​រង្កៀស​ចិត្ត​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៣ នៅតាម​ដង​ទន្លេមេគង្គ​ក្រោម ម្តុំ​វត្ត​ក្តី​តា​កុយ​និង ម្តុំ​វត្ត​វាល​ស្បូវ គេ​នៅតែ​ឃើញ​មាន​កប៉ាល់​បូម​ខ្សាច់​ធ្វើ​សកម្មភាព​ពេញ​ផ្ទៃ​ទឹក​ដដែល​នៅឡើយ​ទេ​។​
នេះ​ទំនងជា​ម្ចាស់​ក្រុមហ៊ុន​បូម​ខ្សាច់​ទាំងនោះ មានអំណាច​ខ្លាំង​ជាង​ចៅហ្វាយ​ខណ្ឌមានជ័យ និង​ធំ​ជាង​លោកចៅហ្វាយក្រុង​ហើយ​មើលទៅ បានជា​ពួកគេ​មិន​ញញើត​អ្វី​បន្តិច​សោះ​យ៉ាងនេះ​។​
ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មុន​បោះឆ្នោត​គឺ​កប៉ាល់​ទាំងនោះ ផ្អាក​សកម្មភាព​បូម ប៉ុន្តែ​បោះឆ្នោត​ហើយ រហូតមកដល់​សព្វថ្ងៃ គឺ​ធ្វើ​សកម្មភាព​ឡើងវិញ រួច​បាន​បូម​នៅក្បែរៗ​ច្រាំងទន្លេ​តែម្តង​។ ប្រជាពលរដ្ឋ​បាន​បន្តថា ក្នុង​រដូវ​ទឹក​ឡើង គឺ​ពួក​ឈ្មួញ​បូម​ខ្សាច់​ទាំងនោះ ចេញទៅ​បូម​តែ​ក្បែរៗ​ច្រាំងទន្លេ​ប៉ុណ្ណោះ ព្រោះ​បើ​ទៅ​បូម​នៅកណ្តាល​ទន្លេ​គឺ​អស់​សាំង​ច្រើន រួច​ខាត​ពេលវេលា​ទៀតផង​។ ដូច្នេះ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ជាខ្លាំង ហើយ​មិនឃើញ​អាជ្ញាធរ​សង្កាត់​ខណ្ឌ ចុះទៅ​ណែនាំ​ឲ្យ​ក្រុម​ឈ្មួញ​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់​ក្បែរ​ច្រាំង​នោះ ឡើយ​។​
ប្រជាពលរដ្ឋ​បាន​សាទរ​យ៉ាងខ្លាំង ខណៈ​ឮ​លោក​អភិបាល​ក្រុងមាន​ផែន​ការបិទ​អាជីវកម្ម​បូម​ខ្សាច់​នេះ​សិន ព្រោះ​កន្លងមក​ក្រុមហ៊ុន​ខ្លះ​មាន​អាជ្ញាប័ណ្ណ ហើយ​ក្រុមហ៊ុន​ខ្លះ​អត់​អាជ្ញាប័ណ្ណ​ដែលជា​ក្រុមហ៊ុន​សេះ​ហោះ​ហើយ មាន​អ្នកមានអំណាច​កាង​ពីក្រោយ​។ បើ​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ គឺ​ពួកគេ​បាន​បូម​ទៅតាម​តំបន់​ដែល អាជ្ញាធរ
និង​មន្ត្រី​ជំនាញ​ណែនាំ​។ ប៉ុន្តែ​បើ​ក្រុមហ៊ុន​អត់​អាជ្ញាប័ណ្ណ ហើយ​មាន​អ្នកធំ​នៅ​ពីក្រោយ​ខ្នង​នោះ គឺ​ធ្វើ សកម្មភាព​បូម​យ៉ាង​អនាធិបតេយ្យ​បំផុត ទោះបី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ចុះទៅ​ណែនាំ​ក៏​មិន​ស្តាប់​ដែរ  ថែមទាំង ព្រមាន​សមត្ថកិច្ច​និង​អាជ្ញាធរ​វិញ​ថា «​ចង់​អស់បុណ្យ​ស័ក្តិ​ឬ​យ៉ាងម៉េច​ថែម​ទៀតផង​»​។​
ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា នៅក្នុង​សង្កាត់​វាល​ស្បូវ មាន​ដេប៉ូ​លក់​ខ្សាច់​ទន្លេ​នោះ​ច្រើន​កន្លែង​ណាស់​។
ដូច្នេះហើយ​ទើប​សំបូរ​កប៉ាល់​ចេញទៅ​បូម​ខ្សាច់ ដើម្បី​ស្តុក​ទុក​លក់ ដោយ​ពួកគេ​មិន​ខ្វល់​ពី​ការប្រកាស​របស់ លោក​ចៅហ្វាយក្រុង​ឡើយ​។ ម្យ៉ាងវិញទៀត ផ្លូវជាតិ​លេខ​១ សំបូរ​ទៅដោយ​ខ្សាច់​ដែល​ធ្លាក់​ពី​ឡាន​គឺ​អ្នកធ្វើ ដំណើរ​ដោយ​ម៉ូតូ​កង់​ចេញពី​ស្រុក​កៀនស្វាយ​មក​ភ្នំពេញ​ពិបាក​ខ្លាំងណាស់ ព្រោះ​ខ្លាច​រអិល​ឬ​ផ្លាត​គ្រាប់​ខ្សាច់ ទាំងនោះ​។
ហេតុដូចនេះ​សូមអ្នក​ស្រី​ចៅសង្កាត់​វាល​ស្បូវ មាន​ផែនការ​កៀរ​ខ្សាច់​នោះ​ចេញពី​ចិញ្ចើមផ្លូវ​ផង បើ ពឹង​ឲ្យ​ខាង​ក្រុមហ៊ុន​ខ្សាច់​ឬ​ខាង​ឡាន​ដឹក​ខ្សាច់​ទៅ​ប្រមូល​ចេញ​នោះ មិនអាច​ទៅរួច​ឡើយ ព្រោះ​ពួកគេ​អត់​ខួរ ក្បាល​គិតពី​សុខទុក្ខ​និង​សុវត្ថិភាព​អ្នកដំណើរ​ឡើយ គឺ​ពួកគេ​គិតតែ​ប្រមូល​លុយ​ប៉ុណ្ណោះ​។​
ប្រជាពលរដ្ឋ​នៅ​ម្តុំ​វត្ត​ក្តី​តា​កុយ​និង​ម្តុំ​វត្ត​វាល​ស្បូវ​សង្ឃឹមថា លោក​គួច ចំរើន អភិបាលខណ្ឌ​មានជ័យ​ចុះទៅ​បិទ អាជីវកម្ម​បូម​ខ្សាច់​តាម​ដង​ទន្លេ​នោះបាន​យ៉ាង​មាន​ប្រសិទ្ធភាព​មិនខានឡើយ​៕

ដោយ​៖​តា​បណ្ឌិត


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya