ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ជនជាតិ​បរទេស​ម្នាក់​ដេកស្លាប់​ក្នុងផ្ទះ​សំណាក់ “​យីហោ អ៊ី​ម៉ា​ហ្សិ​ន​នែ​វ​” ​

ជនជាតិ​បរទេស​ម្នាក់​ដេកស្លាប់​ក្នុងផ្ទះ​សំណាក់ “​យីហោ អ៊ី​ម៉ា​ហ្សិ​ន​នែ​វ​” ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ ២០១៤ បុរស​ជនជាតិ​អូស្ដ្រាលី វ័យ ៧១​ឆ្នាំ​ម្នាក់​ត្រូវបាន​បុគ្គលិក​ផ្ទះសំណាក់​យីហោ អ៊ី​ម៉ា​ហ្សិ​ន​នែ​វ ដែលមាន ទីតាំង​ស្ថិតនៅ​អគារ លេខ​១៤៣ ផ្លូវ​លេខ​១៩ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ប្រទះឃើញ​ដេកស្លាប់ ដោយ ដោះអាវ ស្លៀក​ខោខ្លី ហើយ​ករណីនេះ​ត្រូវបាន​គេ​ដាក់​ការសង្ស័យថា ជា​រឿង​អា​ថ៏​កំបាំង ។​
ក្រោយពី​ពិនិត្យ​នៅ​កន្លែង​កើត ហេតុ ជនរងគ្រោះ​អាច ស្លាប់ ដោយសារ​ជំងឺ លើសឈាម មិនមែនជា​អំពើ ឃាតកម្ម​អ្វីមួយ នោះឡើយ ពីព្រោះ​មិនបាន​ប្រទះឃើញ​ស្លាក ស្នាម​អ្វី​លើ​សព​នោះទេ ។​
ក្រោយ​ការសួរនាំ​និង​ពិនិត្យ​លើ​ឯកសារ ពាក់ព័ន្ធ​មួយចំនួន របស់​ជនរងគ្រោះ​ឈ្មោះ CLARKE MICHAEL FRANCIS  អាយុ ៧១​ឆ្នាំ មុខរបរ​ជា​ភ្ញៀវ​ទេសចរណ៍ ជនជាតិ អូស្ដ្រាលី កាន់​លិខិតឆ្លងដែន​លេខ N6090265 ហើយ​មក​ស្នាក់ នៅក្នុង​ផ្ទះសំណាក់​ខាងលើ នេះ ។​

​យោងតាម​របាយការណ៍​កំណត់ហេតុ របស់​នគរបាល​ខណ្ឌ​ដូនពេញ បានឱ្យដឹងថា  ក្រោយពី​ទទួលបាន ព័ត៌មាន នៃ​ការ​ប្រទះ ឃើញ​សព​ជន​រង គ្រោះ​ដេកស្លាប់​ក្នុងផ្ទះ​សំ ណាក់​ខាងលើ​រួចមក គណៈកម្មការ​ចម្រុះ បាន​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ ៕d23521

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya