ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ឆេះ​ផ្ទះ​សម្លាប់​ក្មេងៗ ២​នាក់ ​

ឆេះ​ផ្ទះ​សម្លាប់​ក្មេងៗ ២​នាក់ ​

ព្រះសីហនុ​៖ នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤ មាន​ករណី​អគ្គិភ័យ បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង បណ្ដាល​ឲ្យ​ក្មេង ២​នាក់​ស្លាប់ ដោយហេតុ​ការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ភ្នំ​ខៀវ ស្ថិត​ក្នុងភូមិ​១ សង្កាត់​២ ខេត្ត​/​ក្រុង ព្រះសីហនុ​។ ផ្ទះមួយ​ខ្នង​ដែល​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​នោះ ជា​ផ្ទះថ្ម​ដំបូល​ប្រក់​ស័ង្កសី មាន​មនុស្ស ២​គ្រួសារ​រស់នៅ ដោយ​គ្រួសារ​ទី​១ រស់នៅ​ផ្នែក​ខាងមុខ​មាន​ម្ចាស់​ឈ្មោះ គង់ ចិន្ដា ភេទ​ស្រី និង​គ្រួសារ​ទី​២ រស់នៅ​ផ្នែក​ខាងក្រោយ មាន​ម្ចាស់​ឈ្មោះ កោ នាង​លី មាន​សមាជិក​ក្នុង​គ្រួសារ​ចំនួន ៦​នាក់ ក្នុងនោះ​បណ្ដាល​ឲ្យ​ស្លាប់​ក្មេង​ចំនួន ២​នាក់ ដោយ​ទី​១ ត្រូវបាន​គេ​ដឹងថា​ឈ្មោះ ស៊ីថា ភេទ​ប្រុស អាយុ ៩​ឆ្នាំ និង​ទី​២ ឈ្មោះ ចូ​វ សឺ ភេទ​ស្រី អាយុ ៧​ឆ្នាំ​។ ហេតុការណ៍​អគ្គិភ័យ​នេះ​ផងដែរ ក៏បាន​ឆាបឆេះ​អស់​ម៉ូតូ ១​គ្រឿង ម៉ាក Zoomer X សេ​រ៊ី ឆ្នាំ​២០១៤ ពណ៌​ផ្កាឈូក អស់​ទូរទស្សន៍​ចំនួន ៤​គ្រឿង និង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួនទៀត​៕25

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya