(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែធ្នូឆ្នាំ២០១៤ មានករណី គ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿងបានបុកគ្នា ពេញទំហឹង នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោងខណ្ឌព្រែកព្នៅ បណ្ដាលឲ្យមនុស្សប្រុស-ស្រី៥នាក់ របួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
គ្រោះថ្នាក់ដ៏រន្ធត់នេះ កើតឡើងរវាងរថយន្តធុនធំយីឌុប និងរថយន្តកាមរី ហើយក្នុងហេតុការណ៍នេះ អាចនឹងមានអ្នកបាត់បងជីវិត ព្រោះអ្នកបើកបររថយន្តកាមរី ត្រូវបានគៀបជាប់ក្នុងរថយន្ត ទម្រាំជួយគាស់យកចេញបាន គឺរបួសធ្ងន់ធ្ងរខ្លាំង។ អត្តសញ្ញាណជនរងគ្រោះ និងព័ត៌មានលម្អិតអំពីរថយន្តមិនទាន់ដឹងច្បាស់នៅឡើយ៕