ខេត្តកំពត៖ លោក សេង ឆួង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតដ៏ចាស់វស្សា បច្ចុប្បន្នត្រូវ បានមន្ត្រីមួយចំនួនបង្ហើបអោយដឹងថាការដឹកនាំរបស់ប្រធានមន្ទីររូបនេះពោរពេញទៅដោយភាពមិនប្រក្រតីនិងពុករលួយយ៉ាងខ្លាំង។ក្រៅពីនោះប្រធានមន្ទីររូបនេះជាមនុស្សអត្តនោម័តនិងគិតផលប្រយោជន៍របស់ខ្លួនធំជាងការងារមន្ទីរធ្វើអោយមន្ត្រីក្រោមឱវាទជាច្រើនមិនសប្បាយចិត្តចំពោះទង្វើររបស់គាត់។
តាមប្រភពបានអោយដឹងថាក្នុងតំណែងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតអស់រយៈពេល ជាច្រើនឆ្នាំមកនេះ លោក សេង ឆូង បានប្រព្រឹត្តអំពើរពុករលួយកិបកេងថវិកាជាតិមិនមែនកម្មវិធី ថវិកាកម្មវិធីនិងថវិកាគំរោងក្នុងមួយឆ្នាំៗមានទឹកប្រាក់រាបរយលានរៀលដោយសហការជាមួយលោកស្រី ហ៊ុន សោភី ជាប្រធានការិយាល័យគណនេយ្យយ៉ាងល្អិតល្អើន ធ្វើអោយអនុប្រធានមន្ទីរនិងមន្ត្រី
មួយចំនួនក្តៅ ក្រហាយ ប៉ុន្តែមិនហ៊ានចេញប្រតិកម្មតប។
តាមប្រភពបានអោយដឹងថានៅឆ្នាំ 2013 ជាពិសេសនៅឆ្នាំ 2014 ខណៈពេលដែលរាជរដ្ឋាភិបាលធ្វើការលុបបំបាត់អំពើរពុករលួយនោះ ការប្រព្រឹត្តអំពើរពុករលួយរបស់មន្ត្រីនៅគ្រប់ក្រសួងស្ថាប័នបានថយចុះយ៉ាងច្រើនប៉ុន្តែសំរាប់នៅមន្ទីរអភិឌ្ឍន៍ជនបទខេត្តកំពត គឺពុំបានថយចុះទេនិងធ្វើអោយលោកប្រធានមន្ទីរ សេង ឆូង និង លោកស្រីប្រធានគណនេយ្យ ហ៊ុន សោភី ទទួលបានផល
ប្រយោជន៍ពីអំពើរពុករលួយច្រើនជាងមុនដោយសារពួកគាត់មិនសូវចំណាយលុយក្រៅផ្លូវការជូនទៅមន្ត្រីពាក់ព័ន្នច្រើនដូចមុនព្រោះបានលេសពីការលុបបំបាត់អំពើពុករលួយ។ទើបធ្វើអោយពួកគាត់ទទួលបានប្រាក់ពីអំពើរពុករលួយច្រើនជាងមុននោះ។
តាមប្រភពបានបព្ជាក់ថាដោយសារមានអំពើរពុករលួយអភិវឌ្ឍន៍ជនបទខេត្តកំពត បានធ្វើអោយ រដ្ឋខាតបង់ថវិកាក្នុងមួយឆ្នាំៗមិនតិចជាង 300លានរៀលនោះទេ។ ហើយថវិកាដែលគេកិបកេងទាំង នោះរួមមានថវិកាជំពូក60-61-62 ប៉ុន្តែចំនុចសំខាន់ដែលពួកគេកិបកេងបានប្រាក់ច្រើនគឺការចំណាយ លើការថែរទាំនិងការជួសជុល និងសោហ៊ុយទូទាត់ក្នុងប្រទេសរូមនិងថវិកាសំខាន់ៗមួយចំនូនទៀត។ ហើយបើយើងពិនិត្យទៅលើឯកសារចំណាយនានារបស់មន្ទីរមួយនេះនិងមិនពិនិត្យដល់មូលដ្ឋាន និង មិនសាកសួរមន្ត្រីពាក់ព័ន្នប្រាកដជាយល់ថាឯកសារទាំងនោះត្រឹមត្រូវ ប៉ុន្តែបើពិនិត្យនិងស្រាវជ្រាវអោយបានច្បាស់លាស់ប្រាកដជាឃើញថាឯកសារប្រឌិតដើម្បីកិបកេងថវិកាតាមបែបពុករលួយភាសាសម្មាញ់គេហៅថាចេះស៊ីចេះលាង ដែលក្រុមអធិការកិច្ច និងក្រុមសវនកម្មស្ទើរភ្លើង ឬខ្វះឆន្ទៈក្នុងការស្រាវជ្រាវប្រាកដជារកចំណុចអវិជ្ជៈមាននិងអំពើរពុករលួយ ទាំងនោះឃើញទេ។ ព្រោះកន្លងមកក្រុមអធិការកិច្ចនិងសវនកម្មតែងតែចុះត្រួតពិនិត្យនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតជាបន្តបន្ទាប់ប៉ុន្តែពួកនេះឃើញថា មិនខ្មាសពេលថ្ងៃធ្វើការតិចតួចពេលយប់ដើរច្រៀងខារ៉ាអូខេទៅភ្នំពេញវិញស្ពាយលុយចែក
ប្រពន្នកូនតែប៉ុណ្ណោះ។ចំណែករបាយការណ៍ពិនិត្យរកមិនឃើញភាពមិនប្រក្រតីនិងសរសើរថាមន្ទីរមួយនេះធ្វើបានត្រឹមត្រូវទៅ វិញធ្វើអោយមន្ត្រីខំលួចខ្សឹបប្រាប់រៀងអាស្រូវរបស់ចៅហ្វាយខ្លួនស្រងាកចិត្ត ពេលខ្លះភ័យបុកពោះខ្លាចក្រុមនេះលួចបង្ហើបអត្តសញ្ញាណខ្លួនថា ជាអ្នករាយការសំងាត់ប្រាប់ទៅចៅហ្វាយខ្លួននាំអោយចៅហ្វាយខ្លូនមានគំនុំទៀតផង។
សូមបព្ជាក់ថារឿងអាស្រូវអំពើរពុករលួយរបស់មន្ទីរអភិវឌ្ឍន៍ជនបទតាមបណ្តាលខេត្តក្នុងសម័យរដ្ឋមន្ត្រី ជា សុផារ៉ា ឃើញថាមានសកម្មភាពធ្ងន់ធ្ងរស្ទើរពេញប្រទេស និងមានជំលួសផ្ទៃក្នុងដ៏ខ្លាំងខ្លា ផ្តើមចេញពីការទទួលបានផលប្រយោជន៍តែប្រធានមន្ទីរ ចំពោះមន្ត្រីដទៃទៀតមិនត្រូវបានគេផ្តល់ផល ប្រយោជន៍សមរម្យតាមមុខងារនិងតួនាទី។ ហើយបញ្ហានេះត្រូវបានគេដឹងថាលោករដ្ឋមន្ត្រី ជា សុផារ៉ា ផ្តល់អំណាចអោយប្រធានមន្ទីរច្រើនដោយមិនគិតពីអនុប្រធានមន្ទីរនិងមន្ត្រីដែលធ្វើការនៅក្នុងមន្ទីរជាមួយគ្នា៕