ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ស្ទាវ​បីនាក់​ពាក់​ព័​ន្ឋ​និង​ករណី​ជួញដូរ​ថ្នាំញៀន​ ​

ឃាត់ខ្លួន​ស្ទាវ​បីនាក់​ពាក់​ព័​ន្ឋ​និង​ករណី​ជួញដូរ​ថ្នាំញៀន​ ​

បន្ទាយមានជ័យ​៖ ក្រុមក្មេងស្ទាវ​សេព​ថ្នាំញៀន​ចំនួន​បីនាក់​ដែល​ល្បី​ថា​ប្រើប្រាស់​ថ្នាំញៀន​យ៉ាងសកម្ម​ក្នុង តំបន់​ជនបទ​ក្នុងភូមិ​សាស្ត្រ​ឃុំ​គោ​កប​ល្ល័​ង្គ​ត្រូវបាន​លោក​អធិការ​ប៉ូលិស ស្រុក​មង្គល​បូរី​និង​នាយផ្នែក​សន្តិសុខ​តាម​ប្រមាញ់ រហូត​ឈានដល់​ការឃាត់ខ្លួន​បាន​ដោយ​ជោគជ័យ​និង​បញ្ជូន​ទៅកាន់​តុលាការ​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទីរ​សៀ​ថ្ងៃទី​២៤​ខែធ្នូ​​ឆ្នាំ​២០១៤​នៅ​ចំណុច​ស្ពាន​ស្នេហ៍​ស្ថិតក្នុង​ភូមិ​តា​សល់ ឃុំ​គោ​កប​ល្ល័​ង ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​

​អធិការនគរបាល​ស្រុក​មង្គល​បូរី លោក​វរសេនិយ៍​ទោ​ស៊ី ឌី បានឱ្យដឹងថា ដោយ​
​គោរព​តាម​បទបញ្ជារ​ដ៏​ម៉ឺងម៉ាត់​របស់លោក ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់​ខែម​ស្នងការ​នគរបាល​ខេត្ត ដោយ​អនុវត្តន៍​គោលការណ​ទាំង​៩​ចំណុច ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព លោក​និង​នាយផ្នែក​សន្តិសុខ​បាន​ចុះទៅ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​អាច​កំណត់​មុខសញ្ញា​បានច្បាស់លាស់​លោក​ក៏បាន​បញ្ជារ​កម្លាំង​
​នគរបាល​មូលដ្ឋាន​ប្រើ​វិធានការ​ពួនស្ទាក់​សង្គ្រប់​ជាប់​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​បាន ចំនួន​៣​នាក់​ក្នុងនោះ​រួមមាន​១/​ឈ្មោះ​រ៉​ន​ប៉ាន​អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​តា​សល់​ឃុំ​គោ​កប​ល្ល័​ង ស្រុក​មង្គល​បូរី​ខេ​ត្ប​ន្ទា​យ​មានជ័យ​
២/​ឈ្មោះ​តាប់​ពី​ទូ  អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ គោ​កប​ល្ល័​ង ឃុំ​គោ​កប​ល្ល័​ង ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ ៣/​ឈ្មោះ​លឿម​គឹម​ហាក់ អាយុ​១៦​ឆ្នាំ ភូមិ​គោ​កប​ល្ល័​ង ឃុំ​គោ​កប​ល្ល័​ង ស្រុក​មង្គល​បូរី​ខេត្ត​បន្ទាយ​​មានជ័យ ។​
​លោក​អធិការ​ឲ្យ​ដឹង​ទៀតថា​ករណី បង្ក្រាប​នេះ​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​​សេ​១២៥​ស៊េរី​ឆ្នាំ​២០១៥​ទូរស័ព្ទដៃ​២​គ្រឿង និង​ស្នាប់ដៃ​១  ។ ចំណែក​ជនសង្ស័យ​បានធ្វើ​តេស្ត​ទឹកនោម​ឃើញថា​សុទ្ធតែ​បាន​ប្រើប្រាស់​ថ្នាំញៀន​ពិតប្រាកដ មួយរយ​ភាគរយ​។​
​ពួកគេ​បាន​សារ​ភា​ថា ថ្នាំញៀន​ដែល​គេ​ប្រើប្រាស់​កន្លងមក គឺ​ទិញ​ពី​ឈ្មោះ​រ៉​ន ប៉ាង ជា​អ្នក​ចែកចាយ លក់​ឱ្យ​ពួកគេ  ប្រើប្រាស់ កន្លងមក​។​ជនសង្ស័យ​ទាំង​៣​នាក់ ក្រោយពី​ស្តាប់​ចម្លើយសារភាព ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​​បន្ត​ទៅតាម​និតិ​វិធី​៕​ដោយ បូរី​_____

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya