បន្ទាយមានជ័យ៖ ដោយសារមានរោគប្រចាំព្រះកាយគ្មានលុយព្យាបាលរួមទាំងក្រុមគ្រួសារក្រីក្រ ផងនោះ ព្រះសង្ឃមួយអង្គតូច ក៏បានសម្រេចចិត្តយកខ្សែរ អង្រឹងចង់ ក និងដើមឈើកម្ពស់ជាង២ម៉ែត្រ សម្លាប់អង្គឯង។ ហេតុការនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ នៅក្នុងបរិវេណវត្តពោវាលថ្មពួក ស្ថិតនៅភូមិ-ឃុំ-ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប៉ូលិស បានឱ្យដឹងថារងគ្រោះ ខាងលើ មាបជម្ងឺជាច្រើនប្រចាំកាយ ទោះបីមានការព្យាបាលថ្នាំពេទ្យ សម័យ និងឱសថខ្មែរបូរាណ យ៉ាងណាក៏ដោយមិនការជាសៈស្បើយឡើយ។
មុនពេលកើតហេតុ វេលាយប់ជ្រៅឈានចូលថ្ងៃទី២៥ ខែធ្នូ គេឃើញព្រះអង្គតូចនិមន្តចេញក្រៅកុដ្ឋ ម្នាក់ឯង ដោយមិននឹកស្មានថាព្រោះអង្គទៅធ្វើអត្តឃាតឡើយ ។
អធិការដ្ឋាននគរបាលស្រុកថ្មពួកលោកអ៊ុក សុផាតបានអោយដឹងថា ព្រះសង្ឃធ្វើ អត្តឃាត ចង ក សម្លាប់អង្គឯង នោះមានព្រះនាម គាំ កាន់រតនា ព្រះជន្ម៤៩ព្រះវស្សា មានស្រុកកំណើត នៅភូមិបាច់សំរាម ឃុំបាច់សំរាម ស្រុកបាណន្ត ខេត្តបាត់ដំបង បានមកគង់នៅវត្តខាងលើនេះបានរយះពេល១វស្សា ។
ក្រោយពីកើតហេតុគេឃើញមានសមត្ថកិច្ចមូលដ្ឋានចុះទៅត្រួតពិនិត្យនៅចំណុចកើតហេតុ ព្រមទាំងធ្វើកោសល្យវិច័យ ឃើញថាព្រះសង្ឃរងគ្រោះ ខាងលើចង ក សម្លាប់ពិតប្រាកដមែន សពបានស្លាប់រយះពេល៥ម៉ោងមកហើយ គ្មានស្នាកស្នាមអ្វីពាក់ព័ន្ធនិងអំពើឃាតកម្មអ្វីឡើយ៕ ដោយ បូរី