ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​ឡាន​បើក​បុក​ដួល​ស្លាប់​ភ្លាមៗ​ ​

ដើរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​ឡាន​បើក​បុក​ដួល​ស្លាប់​ភ្លាមៗ​ ​

កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ បន្ទាប់ពី​រូបគេ​ដើរ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន ហើយ​ត្រូវ​រថយន្ត​ឡិច​ស៊ិ​ស​បើក​បុក​ពេញទំហឹង​បណ្តាលអោយ​ផ្លោង​ជាង ១០​ម៉ែត្រ ។ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ២៨ ២៩ ភូមិ​កណ្តាល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​វេលា​ម៉ោង ៩ និង ៣០​នាទី​យប់​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០១៤ ។​
​មុនពេល​មាន​ហេតុការណ៍​កើតឡើង​គឺ​បុរសរងគ្រោះ​បាន​ដើរ ទៅ​ទិញ​បារី ហើយ​ដើរ​ត្រឡប់មកវិញ ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ហើយ​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ិ​ស RX300 ពណ៌​ស បើកបរ​ដោយ​បុរស​ម្នាក់​ទិសដៅ​ពី​កើ​តទៅ​លិច ( ឆ្ពោះទៅ​ភ្នំពេញ ) បាន​បើក​បុក​ពេញទំហឹង​បណ្តាលអោយ បុរសរងគ្រោះ​ផ្លោង​ជាង ១០​ម៉ែត្រ ដួល​បោក​ផ្ទប់​ទៅនឹង​ថ្នល់​បាក់ករ​ស្លាប់​នៅនឹងកន្លែង​ភ្លាមៗ ។​
​ជនរងគ្រោះ​មានឈ្មោះ​នូវ ខេ​ម អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ចំណែក​បុរស​ជា​ម្ចាស់​រថយន្ត​មានឈ្មោះ​ហៀ​ប​ផាន់ អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ដួង សង្កាត់​ព្រែក​ភ្នៅ ខណ្ឌ​ព្រែក​ភ្នៅ​។ ជនរងគ្រោះ​ដែល​បាន​ស្លាប់​ខាងលើ​គឺមាន​សតិ​មិន សូវ​គ្រប់ ។ ហើយ​ចំណែក​ក្នុង​ហេតុការណ៍​នេះ ម្ចាស់​រថយន្ត​បង្ក​មិនបាន​រត់គេចខ្លួន​ទៅណា​នោះទេ ព្រោះ​ដោយ យល់ថា​ខ្លួន​មិនមែនជា​អ្នកធ្វើ​ខុស​៕
111

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya