ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានអន្តរជាតិ » ឧទ្ទាម​កុលសម្ព័ន្ធ សម្លាប់​ប្រជាជន ៥៥​នាក់ នៅ​ឥណ្ឌា​

ឧទ្ទាម​កុលសម្ព័ន្ធ សម្លាប់​ប្រជាជន ៥៥​នាក់ នៅ​ឥណ្ឌា​

​កាលពី​ថ្ងៃ​ពុធ ទី​២៤ ខែធ្នូ​ថា យ៉ាងហោចណាស់​មនុស្ស​ចំនួន ៥៥​នាក់ ត្រូវ​សម្លាប់​ដោយ​ក្រុម​ប្រដាប់អាវុធ ជា​ឧទ្ទាម​កុលសម្ព័ន្ធ ដែល​បាន​វាយប្រហារ​ជា​បន្តបន្ទាប់​ទៅលើ​ភូមិ​ជា ច្រើន​ដែល​អ្នកស្រុក​រស់នៅ​ស្ថិតនៅ​ភាគ​ឦសាន រដ្ឋ អា​ហ្សេ​ម កាលពី​ល្ងាច​ថ្ងៃ​អង្គារ ដែល​ជនរង គ្រោះ​ទាំងនោះ​ភាគច្រើន​ជា​ស្ត្រី និង​កុមារ​។

 

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែធ្នូ ឆ្នាំ​២០១៤ ដោយ​ផ្អែក​តាម​ការលើក ឡើង​របស់​ប៉ូលីស​ថា ជនរងគ្រោះ​ដែល​ស្លាប់​ភាគច្រើន​ជា​សមាជិកគ្រួសារ​របស់​កម្មករ​ដែល ធ្វើការ​នៅ​សួន​ចំការ​តែ ស្ថិតនៅ​ស្រុក​សូ​នី​ព័រ ភាគ​ខាងជើង​រដ្ឋ អា​ហ្សេ​ម ជាប់​ព្រំដែន​ជាមួយ​ប្រទេស ប៊ូ​តង់ ដែលជា​កន្លែង​ដែល​ក្រុម​កុលសម្ព័ន្ធ​ក្នុងស្រុក​បាន វាយ​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល ដែល​សង្ស័យថា​បាន​ចូល​ដៃ​ជាមួយ​ក្រុម​អតីត​កងសន្តិសុខ​។​

 
​ជាមួយគ្នា​នោះដែរ ប្រធានាធិបតី​ឥណ្ឌា​លោក ប្រា​ណាប់ មូ​ឃឺ​ជី និង​នាយករដ្ឋមន្ត្រី​លោក ណារិន​ដ្រា មូ​ឌី​ក៏បាន ថ្កោលទោស​ចំពោះ ការសម្លាប់​រង្គាល​ជនស្លូតត្រង់​នេះ ខណៈ​កងទ័ព​ឥណ្ឌា ត្រូវបាន​អំពាវនាវ​ឲ្យ​គោរព​ច្បាប់ និង​រក្សា សណ្តាប់ធ្នាប់ នៅតាម​តំបន់​ដែលមាន​បញ្ហា ចំណែក​បម្រាម​គោរ​ចរណ៍ ក៏ត្រូវ​បាន​គេ​ដាក់ចេញ​ផងដែរ​នៅ​តំបន់​ដែល មានការ​វាយប្រហារ​កើតឡើង​។​

 
​ការសម្លាប់​រង្គាល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៥​ល្ងាច ម៉ោង​ក្នុង​តំបន់ ថ្ងៃ​អង្គារ​
​នៅ​ភូមិ ម៉ៃ​តា​លូ​បា​ស្ទី ក្នុងស្រុក សូ​នី​ព័រ ភាគ​ខាងជើង រដ្ឋ អា​ហ្សេ​ម​៕d

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya