ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» Breaking News, ព័ត៌មានជាតិ » ថ្មីៗ​បែកធ្លាយ​ជម្លោះ​កាច់​កុង​ប៉ែង​ជើង​គ្នា រវាង​អតីត​មេ​ខេត្ត និង​មេ​តុលាការខេត្ត

ថ្មីៗ​បែកធ្លាយ​ជម្លោះ​កាច់​កុង​ប៉ែង​ជើង​គ្នា រវាង​អតីត​មេ​ខេត្ត និង​មេ​តុលាការខេត្ត

​បន្ទាយមានជ័យ​៖ អតីតកាល​ជំនាន់ ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុង អឿន នាយទាហានជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ ០០០៣ ៧២ អតីត​ធ្វើជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក​ចៅក្រម អាំង មាលតី អតីត​ជា​ប្រធាន សាលាដំបូង​ខេត្តបន្ទាយមានជ័យ (​បច្ចុប្បន្ន​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​) បែកធ្លាយ​លេចចេញ​មានរឿង រ៉ាវ​ជម្លោះ ទែង​កាច់​កុង​ប៉ែង​ជើង​គ្នា ធ្វើឱ្យ​កក្រើក​ខេត្តបន្ទាយមានជ័យ ។​

​ជាពិសេស​ចាប់តាំងពី​លោក វណ្ណ សុ​ផា​ណ្ណា នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប ដាក់ពាក្យ បណ្តឹង​ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១២ ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដោយ​ប្តឹង តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​មានជ័យ និង​តំណាង​ក្រុមហ៊ុន International Green Energy(IGE) និង​បក្ខពួក ពីបទ​កាប់​រាន ដុត ឈូសឆាយដី​ព្រៃឈើ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ ឋិត​នៅ​ភូមិ​ខ្លែង​ពណ៌ និង​ភូមិ​ស្លក្រាម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​
​មិនតែប៉ុណ្ណោះ តាម​បណ្តឹង​បង្កើតជា​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​២២២ ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១២ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ រហូត​នាំឱ្យ ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុង អឿន អតីត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​ធ្វើ​របាយការណ៍​មួយច្បាប់ លេខ​១២៧៧​ខ​ប​ជ ចុះ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១២ គោរព​ជូន​លោក​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើសុំ​ឱ្យមាន វិធានការ​ទៅលើ​សកម្ម​ភាពមិនប្រក្រតី​របស់លោក វណ្ណ សុ​ផា​ណ្ណា នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង ទន្លេសាប មាន​លោក តួ ធាន​ទឺ អតីត​អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​ជំនួយការ​ឧ​ប​. យឹម ឆៃលី និង​លោក អាំង មាលតី អតីត​ប្រធាន សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ក្នុង​បទល្មើស​មិន​ប្រក្រតី ។​
​យោងតាម​របាយការណ៍​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុង អឿន អតីត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយ មានជ័យ បាន​រាយការណ៍​គោរព​ជូន​លោក​តេ​ជោ ហ៊ុន សែន​ហៅ​បុរស​ខ្លាំង ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា  ១-​លោក វណ្ណ​សុ​ផា​ណ្ណា បាន​ប្រើប្រាស់​សិទ្ធិអំណាច​មិន​សម​ស្របតាម​តួនាទី ភារកិច្ច​របស់ខ្លួន មិនបាន​សុំ​យោបល់ ឯកភាព​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋបាលខេត្ត ដោយ​ដាក់​ពាក្យបណ្តឹង ចោទប្រកាន់​ក្រុមហ៊ុន​លើ​ចំណុច​មួយចំនួន​ខុសពី​សមត្ថកិច្ច​របស់ខ្លួន​ហើយ ចេញ​បញ្ជា​ឱ្យ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត ធ្វើការ​ឃាត់ឃាំង​រឹបអូស​យក​សម្ភា​រៈគ្រឿង​ចក្រ​ទាំងអស់​របស់​ក្រុមហ៊ុន​មក រក្សាទុក​ដោយ​គ្មាន​ដីកា​ពី​តុលា ការ ។​
​ភាពមិនប្រក្រតី​នោះ គឺ ការចេញ​បញ្ជា​ទៅ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រោម​ឱវាទ​របស់ខ្លួន ដោយ​អះអាងថា ជា​បញ្ជា របស់ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ។ ដូចជា​ករណី​តទី ២-​លោក តួ ធាន​ទឺ អតីត​អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​អះអាងថា ខ្លួន​ឋិត​នៅក្នុង​អង្គភាព​បញ្ជាការដ្ឋាន​អង្គរក្ស នាយករដ្ឋមន្ត្រី​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដោយ​គេ​បានឃើញ​តាមរយៈ​ការចេញ​បោះពុម្ព និង​ប្រើប្រាស់​នាម ប័ណ្ណ​របស់ខ្លួន​យ៉ាង​ផ្លូវការ ។​
​មិនតែប៉ុណ្ណោះ​កន្លងមក បុគ្គល​រូបនេះ​ធ្លាប់បាន​ប្រព្រឹត្ត​បទល្មើស​ជាច្រើន​ពាក់ព័ន្ធ​នឹង​ករណី ញុះញង់​ប្រមូលផ្តុំ​កម្លាំង បាតុកម្ម និង​ធ្វើការ​រុករាន​ទន្ទ្រាន​ដីព្រៃ​ដោយ​ខុសច្បាប់ និង​មាន​សំណុំរឿង​បណ្តឹង​ពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ទៅ​តុលាការ រួមទាំង​ការបោកប្រាស់​លុយកាក់​ជាច្រើន​ពី​បុគ្គល​ឯកជន និង​ក្រុមហ៊ុន​ករណី​លក់​-​ទិញ​ដីព្រៃ​របស់​រដ្ឋ ។​
​ជាងនេះទៅទៀត បុគ្គល​រូបនេះ​បាន​ប្រើប្រាស់​សិទ្ធិអំណាច​ជាទី​ប្រឹក្សា​របស់ ថ្នាក់ដឹកនាំ​លោក យឹម ឆៃលី និង​អង្គរក្ស ទៅធ្វើ​ការគំរាមកំហែង​ទាំង​ស្ថាប័ន មាន​សមត្ថកិច្ច ដើម្បី​បិទបាំង​អំពើ​ទុច្ចរិត​ដែល​បាន​ប្រព្រឹត្ត​កន្លងមក និង​ធ្វើឱ្យ ស្ថាប័ន​តុលាការ​ក្លាយជា​ដៃគូ​ស្របច្បាប់ របស់ខ្លួន មិនអាច​ចោទប្រកាន់ និង​ផ្តន្ទាទោស​បានឡើយ​។​
​បញ្ហា​នេះ​តាម​ករណីនេះ បុគ្គល​រូបនេះ​ជា​មេគំនិត​បាន​សមគំនិត​គ្នា​ជាមួយ​លោក វណ្ណ សុ​ផា​ណ្ណា និង​លោក អាំង មាលតី បង្កបញ្ហា​យ៉ាង​ស្មុគស្មាញ ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​ស្របច្បាប់​របស់​ក្រុមហ៊ុន ។ ៣-​លោក អាំង មាលតី ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ក្នុង​ចន្លោះ​នៃ​អាណត្តិ​ការងារ​បាន​ប្រើប្រាស់​សិទ្ធិអំណាច​ឯករាជ្យ របស់ខ្លួន ប្រព្រឹត្ត​នូវ​អំពើពុករលួយ​យ៉ាងខ្លាំង (​ធ្លាប់​បានទទួល​ការព្រមាន​ពី ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​) ដោយ​ធ្វើការ​គំរាមកំហែង​ចេញ​បញ្ជា​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​/ កងរាជអាវុធហត្ថ​-​នគរបាល​) តាម​ទំនើងចិត្ត​របស់ ខ្លួន​ដោយ​គ្មាន​ការសុំ​យោបល់​ពី​មេបញ្ជាការ ឬ​ស្នងការ​នៃ​កម្លាំង​សមត្ថកិច្ច​ទាំង​២​នេះ​ទេ ។​
​ជាងនេះទៅទៀត រាល់​សកម្មភាព​ទាំងឡាយ របស់​បុគ្គល​រូបនេះ​មិនដែល​សុំ​យោបល់ សហការ និង​គោរព សិទ្ធិអំណាច​គ្រប់គ្រង រដ្ឋបាល​ដែនដី​របស់​គណៈបញ្ជាកា​រ ឯកភាព​រដ្ឋបាលខេត្ត​ឡើយ ។  ជាមួយនេះដែរ ករណី​រឿង រឹបអូស​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ខាងលើ ក៏​ជា​បទបញ្ជា​របស់លោក អាំង មាលតី ដោយ​គ្មាន​ដីកា​របស់ ព្រះរាជ អាជ្ញា​ដែរ​សោះ ។ ដូច្នេះ​បើ​ពិនិត្យ​សកម្មភាព​នោះ ឃើញថា អាង​អំណាចតុលាការ​រំលោភ​ដែន​សមត្ថកិច្ច​តែម្តង ។​
​ភ្ជាប់​ជាមួយនឹង​របាយការណ៍​របស់ខ្លួន  ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុង អឿន អតីត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយ មានជ័យ ក៏បាន​ធ្វើ​សំណូមពរ​ចំពោះ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចតទៅ ៖ ១-​សូម​ផ្ទេរ​តួនាទី ភារកិច្ច​របស់លោក វណ្ណ សុ​ផា​ណ្ណា នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប កុំ​ឱ្យមក​ទទួល​ទិស​ខាង ជើង​បឹង​ទន្លេសាប​នេះ​តទៅទៀត ។​
​យោង​ករណី​នោះ ដើម្បី​កុំឱ្យ​បង្ក​ភាពអវិជ្ជមាន​លើ​ក្រុមហ៊ុន​វិនិយោគ​ស្របច្បាប់ ក៏ដូចជា​ភាព មិន​ប្រក្រតី រំលោភ​សមត្ថកិច្ច​មកលើ​រដ្ឋបាល​ដែនដី​ខេត្ត ព្រោះ​បុគ្គល​រូបនេះ​តែង​ប្រើ​អំណាច​ផ្តាច់​ការមិន​ស្តាប់​ការជូន​យោបល់ បំភ្លឺ​ពី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់ក្រោម​ទេ ។ បញ្ហា​ទី ២-​សូម​មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​លោក តួ ធាន​ទឺ អតីត​អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដែល​អះអាងថា ខ្លួន​ឋិត​នៅក្នុង​អង្គភាព​បញ្ជាការដ្ឋាន​អង្គរក្ស​សម្តេច​តេ​ជោ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ។ បញ្ហា​ទី ៣-​សូមមេត្តា​ផ្ទេរ​តួនាទី ភារកិច្ច​របស់លោក អាំង មាលតី ប្រធាន​សាលាដំបូង​ខេត្ត​ចេញពី​ខេត្តបន្ទាយមានជ័យ ព្រោះ​លើស​អាណត្តិ​រយៈពេល​៤​ឆ្នាំ​នៃ​ការងារ​របស់ខ្លួន ។​
​ជុំវិញ​ករណី ប្រសិនបើ​បុគ្គល​រូបនេះ​នៅតែ​បន្តការងារ​ក្នុង​ខេត្ត​តទៅទៀត នឹង​បង្ក​ការលំបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​មូលដ្ឋាន ។ បញ្ហា​ទី ៤-​សូមមេត្តា​ផ្ទេរ​តួនាទី ភារកិច្ច​របស់លោក ផាន់ ភី​រម្យ ព្រះរាជអាជ្ញារង ត្រូវជា​ប្អូនបង្កើត​របស់លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចេញ ព្រោះ​កន្លងមក បាន​បង្ក​ភាពមិនប្រក្រតី​ជាច្រើន​ករណី​រឿង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រួមទាំង កម្លាំង​សមត្ថកិច្ច​មានការ​ថ្នាំងថ្នាក់​និង​គ្នា​យ៉ាងខ្លាំង ចំពោះ​បុគ្គល​រូបនេះ ។​
​ក្រោយមក នាយក​ក្រុមហ៊ុន​មួយចំនួន និង​មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ​មួយចំនួន ដូចជា លោក សោម សូ​ខេន អតីត​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​សាលាខេត្ត​បន្ទាយមានជ័យ​, លោក អ៊ុក កែវ​រតនៈ ព្រមទាំង​គូកន ត្រូវបាន​លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បើក​ការ​ស៊ើបសួរ​ចោទប្រកាន់​ពីបទ ក្លែងបន្លំ​អក្សរ​ក្នុង​ឯកសារ​សាធារណៈ ពីបទ​ឆបោក និង​ពីបទ​កាប់​រាន​ព្រៃ ឈូសឆាយ​ដីព្រៃ និង​ហ៊ុំព័ទ្ធ​កាន់កាប់​ដីព្រៃ ដោយ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​លេខ​២៧​អក​.​ប​ជ ចុះ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៣, លេខ​៥៤​អក​.​ប​ជ ចុះ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៣ និង​លេខ​៥៥​អក​.​ប​ជ ចុះ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៣ ។​
​ដូចជា ក្នុង​សំណុំ​រឿងក្តី​ព្រហ្មទណ្ឌ​ដ៏​រសើប​នេះ មាន​លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង ខេត្ត​បន្ទាយ​មាន ជ័យ ធ្វើជា​ចៅក្រម​ស៊ើបសួរ​ផងដែរ ។ នៅពេលដែល​ខ្លួន​ជា​ប្រធាន​តុលាការ​ស្រេច​ហើយ ។​
​យ៉ាងណាក៏ដោយ នៅ​ទីបំផុត​គេ​មិន​បានឃើញ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី ហ៊ុន សែម មាន​វិធានការ​ផ្លូវច្បាប់​ជា​ដុំ កំភួន​ទៅលើ លោក​ចៅក្រម អាំង មាលតី អតីត​ជា​មេ​តុលាការខេត្ត​បន្ទាយមានជ័យ តាម​របាយការណ៍​រប​ស់ ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុង អឿន អតីត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ នោះឡើយ ។​
​ជាការ​ឆ្លើយតប​គឺ​បាន​ត្រឹម​បញ្ចប់​មុខតំណែង ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុង អឿន ជា​ម្ចាស់​របាយការណ៍​ពី​អភិបាល​នៃ គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ ក្រោមរូបភាព​ដាក់ឱ្យចូល​និវត្តន៍ និង​ផ្លាស់ប្តូរ​ភារកិច្ច​លោក​ចៅក្រម អាំង មាលតី ពី​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ឱ្យ​មកជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ព្រះរាជក្រឹត្យ លេខ​នស​/​រកត​/០៤១៤/៤៤៨ ចុះ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៤ យ៉ាង​ហ៊ឺហា​ថែមទៀត​ទៅវិញ ខណៈដែល​សំណុំរឿង ក្តី​ព្រហ្មទណ្ឌ​ខាងលើ​ក៏ត្រូវ​បាន​អូស​សណ្តោង​ផ្ទេរ​សមត្ថកិច្ច​មកកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​ផងដែរ ។​
​ដោយសារ​បញ្ហា​នោះ​ហើយ និង​សូម​បញ្ជាក់ជូន​ដែរ​ថា មាន​ជនជាតិ​អង់គ្លេស​ជា​ពាណិជ្ជករ​ម្នាក់ គឺ​លោក Gregg Thomas Fryett ហៅ Gregg អាយុ​៤៧​ឆ្នាំ បានទទួល​រងគ្រោះ​នៅក្នុង​សំណុំ​រឿងក្តី ព្រហ្មទណ្ឌ​ខាងលើនេះ រហូតដល់​ថ្នាក់​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​(​ម​១)​នៅឡើយ ហើយក៏​មាន​គេហទំព័រ​សារព័ត៌មាន​មួយចំនួន​បាន លើកយក រឿង​ស្អុយរលួយ​គម្រក់​កាច់​កុង​ឧ​ប និង​ឧ​ប ប្រឈម​ជម្លោះ​ដាក់គ្នា​នោះ មក​ចុះផ្សាយ​លំអិត​រក​យុត្តិធម៌ ឱ្យ​ជនរងគ្រោះ ហើយ​ឯ​ក្រុម​ជន​ក្បត់​ទំនុកចិត្ត និង​ភរិយា​ឧ​ប​១​នោះ និង​បក្ខពួក​បាន និង​កំពុង​ក្លាយជា​ជន​ឆបោក ដោយ​ឃើញ​លុយ​ធំ​មិន​ស្រឡាញ់​កិត្តិយស​នោះទេ ៕
ដោយ៖ បូរី

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya