ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » នៅ​រសៀល​នេះ សំណុំរឿង​លោក មា​ជ សុវណ្ណារ៉ា តុលា​ការបន្ត​សវនាកា​រ​ ​

នៅ​រសៀល​នេះ សំណុំរឿង​លោក មា​ជ សុវណ្ណារ៉ា តុលា​ការបន្ត​សវនាកា​រ​ ​

ភ្នំពេញ ៖ នៅ​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២៥ ធ្នូ ២០១៤ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តាំង ស៊ុន​ឡាយ បានប្រកាស​លើក​ពេល​សវនាការ​សំណុំរឿង លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​មនុស្ស​១០​នាក់​ផ្សេងទៀត នឹង​បន្ត​សវនាការ​សុំ​នៅក្រៅ​ឃុំ​របស់​សកម្មជន​បក្ស​ប្រឆាំង​ទាំង​១១​នាក់ នៅ​ម៉ោង​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ ។​
លោក មា​ជ សុវណ្ណារ៉ា ដែលជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​ផង​នោះ និង មនុស្ស​១០​នាក់​ផ្សេងទៀត (៦​នាក់​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ខែវិច្ឆិកា ២០១៤ ពាក់​ព័​ន្ឋ​នឹង​អំពើហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ស្ថិតនៅ​ខាងក្រោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់​ស្រាល​ជាច្រើន​នាក់​កាលពី​ថ្ងៃទី​១៥ កក្កដា ២០១៤ ៕
2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya