ភ្នំពេញ ៖ យុវជនម្នាក់កំពុងឈប់ម៉ូតូរង់ចាំមិត្តភក្តិ ត្រូវម៉ូតូមួយគ្រោះទៀតបុក រងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ និង៣នាក់ទៀតរបួសស្រាល កាលពីវេលាម៉ោង០២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ធ្នូ ២០១៤ ស្ថិតនៅចំណុចមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវបេតុងវត្តតាំងក្រសាំង ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពបានឱ្យដឹងថា អ្នកបើកម៉ូតូបង្កឈ្មោះធី ដន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិឆ្កែកូន ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។