ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » តូចចិត្តនឹងជំងឺព្យាបាលមិនជា ព្រះសង្ឃមួយអង្គចង.កសម្លាប់ព្រះកាយ

តូចចិត្តនឹងជំងឺព្យាបាលមិនជា ព្រះសង្ឃមួយអង្គចង.កសម្លាប់ព្រះកាយ

បន្ទាយមានជ័យ ៖តូចចិត្តមានពាធរ៉ាំរ៉ៃជាច្រើនឆ្នាំ ទោះបីមានការព្យាបាល យ៉ាងណា ក៏មិនជាសះស្បើយ ព្រះសង្ឃមួយអង្គសម្រេចចិត្តយកខ្សែអង្រឹងចងក នឹងដើមឈើកម្ពស់ជាង ២ម៉ែត្រ ។ ហេតុការណ៍នេះ បង្កឲ្យមានភាពភ្ញាក់ផ្អើល នៅវេលាម៉ោង ៧ និង១៥នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ នៅក្នុង បរិវេណវត្តពោវាលថ្មពួកស្ថិតនៅ ឃុំ-ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក អ៊ុក សុផាត អធិការដ្ឋាន នគរបាលស្រុកថ្មពួកបានឲ្យដឹងថាព្រះសង្ឃធ្វើអត្តឃាតចងក សម្លាប់ខ្លួននោះមាន ព្រះនាម គាំ កាន់រតនាព្រះជន្ម៤៩ព្រះវស្សា មានស្រុកកំណើត នៅភូមិបាច់សំរាម ឃុំបាច់សំរាមស្រុកបាណន្ត ខេត្ត បាត់ដំបង បានមកគង់នៅវត្តវត្តពោវាលថ្មពួករយៈពេល ១វស្សា ។

សមត្ថកិច្ចមូលដ្ឋាន ចុះទៅត្រួតពិនិត្យនៅចំណុចកើតហេតុ និងធ្វើកោសល្យវិច័យ លើសពព្រះសង្ឃខាងលើ បានសន្និដ្ឋានថាព្រះសង្ឃរងគ្រោះ ខាងលើនេះ ពិតជាបានយកខ្សែអង្រឹង ចងនឹងដើមឈើ មានកម្ពស់ ជាង២ម៉ែត្រ សុគតពិតប្រាកដមែន ។

បច្ចុប្បន្ននេះសមត្ថកិច្ច បានប្រគល់សព ព្រះអង្គទៅគ្រូចៅអធិការវត្ត ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដើម្បីបូជា ព្រះសព ៕

T-0688

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya