ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » តូចចិត្ត​សង្សារ​សុំ​បែក សំរេចចិត្ត​លេបថ្នាំ​ធ្វើអត្តឃាត​ ​

តូចចិត្ត​សង្សារ​សុំ​បែក សំរេចចិត្ត​លេបថ្នាំ​ធ្វើអត្តឃាត​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១៩ និង ០០​នាទី​យប់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៤ ។ នារី​វ័យ ២៣​ឆ្នាំ​ម្នាក់ បានសម្រេច​ចិត្ត​លេបថ្នាំ​ធ្វើអត្តឃាត​សម្លាប់ខ្លួន​ព្រោះតែ​តូចចិត្ត រឿង​សង្សារ​សុំ​បែកផ្លូវ នៅក្នុង​បន្ទប់​លេខ​១៦៧ ក្នុង​ផ្ទះជួល​គ្មាន​លេខ​មួយកន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​២០៦ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។ មុនពេល​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង គឺ​ដោយ​មិនឃើញ នារី​រងគ្រោះ​ខាងលើ​ចេញពី​បន្ទប់​ស្ទើរ​ពេញ​មួយថ្ងៃ ទើប​គាត់​សម្រេច​ទៅ​ចាក់​ទ្វារ​បន្ទប់​ហើយ​ចូលទៅ​មើល​ខាង ក្នុង ដើម្បីអោយ​ប្រាកដ​ចិត្ត​ថា មាន​អ្វី​កើតឡើង ? ខណៈ​ចូល​ទៅដល់​ក្នុង​បន្ទប់​ស្រាប់តែ​ប្រទះ​នារី​ខាងលើ​លេប ថ្នាំ​ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​បាត់ទៅហើយ ទើប​បង្កអោយមាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត កន្លែងកើតហេតុ ក៏ដូចជា​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ តែម្តងទៅ ។​
​ម្ចាស់​ទីតាំង​ខាងលើ​បាន​អោយដឹងទៀតថា មុនពេល​មាន​ហេតុការណ៍​នេះ​កើតឡើង​មួយថ្ងៃ គឺ​នារី​រង គ្រោះ​បាន​ឈ្លោះប្រកែក​ជាមួយ​មិត្ត​ប្រុស​របស់​នាង​យ៉ាងខ្លាំង​ខ្លា កាលពី​ម្សិលមិញ មិនដឹងថា​មានរឿង​អ្វី​នឹង​គ្នា នោះទេ ប៉ុន្តែ​អ្នកជិតខាង​នាំគ្នា​សន្និដ្ឋានថា ប្រហែល​ជាមាន​ការសុំ​បែងចែក​ផ្លូវ​រវាង​អ្នក​ទាំង​២​។ ហើយ​នារី​រង គ្រោះ​ទើបតែ​មក​ស្នាក់នៅ​ទីតាំង​ខាងលើ​បាន​២​ខែ​ប៉ុណ្ណោះ ចំណែក​មួយរយ​ពេល​ខ្លី​កន្លងមកនេះ​គេ​តែងតែ​ឃើញ បុរស​ជា​សង្សារ​មក​ស្នាក់នៅ ម្តង​ម្គា​ល់ ។ ទោះជា​យ៉ាងណាមិញ​ចំពោះ​ករណី​ខាងលើនេះ សមត្ថកិច្ច​សន្និដ្ឋាន​ជា ជំ​ហ៊ាន​ដំបូង​ថា ផ្តើមចេញ​មកពី​រឿង​ស្នេហា ( ខាង​ប្រុស​សុំ​បែក​ស្រី ) ព្រោះ​ដោយសារ​ដោយ​យោងតាម​សម្តី អះអាង​របស់​ម្ចាស់ ទីតាំង ក៏ដូចជា​អ្នក​ដែល​រស់​នៅក្បែរនោះ ជាក់ស្តែង​តាម​ការ​ពិ​និ​ត្រ​នៅ​កន្លែងកើតហេតុ​មិន ឃើញ​មាន​អ្វី​ខុស​ប្រក្រតី​នោះទេ គឺ​មានតែ​ថ្នាំ​ជាច្រើន​គ្រាប់​នៅក្បែរ​សព​នារី​រងគ្រោះ ចំណែក​សាកសព​ក៏​មិនមាន ស្នាម​អ្វី​នោះដែរ ៕3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya