ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » សាលាដំបូង បើកសវនាការ លើ​អង្គសេចក្តី​ក្នុង​សំណុំរឿង​លោក មៀ​ច សុវណ្ណ​រ៉ា ថ្ងៃនេះ​

សាលាដំបូង បើកសវនាការ លើ​អង្គសេចក្តី​ក្នុង​សំណុំរឿង​លោក មៀ​ច សុវណ្ណ​រ៉ា ថ្ងៃនេះ​

​ភ្នំពេញ ៖ ដូចដែល​ការគ្រោងទុក​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី ២៥ ធ្នូ ២០១៤ នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើកសវនាការ លើ​អង្គសេចក្តី​ក្នុង​សំណុំរឿង​លោក មៀ​ច សុវណ្ណ​រ៉ា មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ  ។​
​គួររំលឹកថា ចៅក្រម​ជំនុំជម្រះ​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃទី​១២ ធ្នូ  បានសម្រេច​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​របស់​ជនជាប់ចោទ​ឈ្មោះ មា​ជ សុវណ្ណារ៉ា និង​ឈ្មោះ អ៊ុក ពេជ្រ សំណាង បន្ទាប់ពី​សាលាឧទ្ធរណ៍​បាន​លើកយក​បណ្ដឹងសុំ​នៅក្រៅ​ឃុំ​របស់​ជនជាប់ចោទ ទាំងពីរ​នាក់មក​បើកសវនាការ​បិទទ្វារ​ជាង​១​ម៉ោង ។​
​លោក​អ៊ុក ពេជ្រ​សំណាង​និង លោក មា​ជ សុវណ្ណារ៉ា ត្រូវបាន​សន្តិសុខ​ពន្ធនាគារ​ព្រៃ​ស​នាំខ្លួន​ចូល​សវនាការ​ក្រោម​ការ​រឹត បន្តឹង​សន្តិសុខ និង​មាន​អ្នកគាំទ្រ​ជាង​១០០​នាក់មក​ប្រមូល​ផ្តុំគ្នា​ខាងក្រៅ​សាលា​សាលា ដំបូង ដោយ​ស្រែក​មីក្រូ​ប្រកាស​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោកមា​ជ សុវណ្ណារ៉ា និង​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​សរុប​១៨​នាក់​។​

​លោក មា​ជ សុវណ្ណារ៉ា អនុប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​ផង​នោះ និង លោក ពេជ្រ សំណាង សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីកា​កាលពី​ខែវិច្ឆិកា​កន្លងទៅ ពាក់ព័ន្ធ​ករណី​អំពើហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​១៥ កក្កដា ២០១៤ ៕

15a4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya