កំពង់ចាម ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នៅភូមិរកាលើ សង្កាត់ សំបួរមាស ក្រុងកំពង់ចាម។ ប្រភពបន្តថា ការឆាបឆេះនេះបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាង១០ខ្នង ដែលមូលហេតុដំបូងត្រូវបានប្រភពអះអាងថា ចាប់ផ្ដើមឆេះ ចេញពីផ្ទះឈ្មោះសេន ប្រហ៊ីម ជាខ្មែរឥស្លាម។
ប្រភពបន្តថា ផ្ទះកើតហេតុមិនមានមនុស្សនៅនោះទេ ដោយប្រពន្ធបានទៅស្រុកផ្សេង ហើយប្ដីបានចេញទៅរកត្រី ស្រាប់តែមានលាន់ឮផ្ទុះចេញពីផ្ទះខាងលើ ហើយភ្លាមនោះក៏កើតជាអណ្ដាតភ្លើងឡើងតែម្ដង។
លោកបែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា សមត្ថកិច្ចលោកបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣រថយន្ត ដោយប្រើប្រាស់ទឹកអស់១៨រថយន្តទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ ចំណែកផ្ទះដែលត្រូវឆេះទាំងស្រុងមានចំនួន១២ខ្នងផ្ទះ និងផ្ទះរោលផ្សែងភ្លើងមានជាច្រើនទៀតផងដែរ។ លោកបន្តថា ផ្ទះដែលឆេះទាំងនោះសុទ្ធសឹងជាផ្ទះរបស់បងប្អូនខ្មែរឥស្លាម។ ឯទំហំទឹកប្រាក់នៃការខូចខាតនៅមិនទាន់ដឹងពិតប្រាកដនៅឡើយទេ។ លោកបន្តថា ដោយសារទីតាំងដែលឆេះនៅជាប់ៗគ្នាពេក ហើយមានខ្យល់ផងនោះ ទើបភ្លើងឆាបឆេះយ៉ាងខ្លាំងអស់ជាច្រើនខ្នងផ្ទះបែបនេះ៕
» ព័ត៌មានជាតិ » នៅក្រុងកំពង់ចាម អគ្គិភ័យឆាបឆេះផ្ទះជាង១០ខ្នង