ភ្នំពេញ ៖ តារាសម្តែង និង ដើរម៉ូតម្នាក់ត្រូវបានមិត្តភក្តិ និងម្ចាស់ផ្ទះជួលប្រទះឃើញដេក ស្លាប់នៅលើគ្រែដេក បន្ទាប់ពីទទួលបានព័ត៌ពីសង្សារនារីរងគ្រោះថា នារីរងគ្រោះបានចង.ក ធ្វើអត្តឃាតនៅក្នុងបន្ទប់ ។ ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី២៤ ធ្នូ ២០១៤ នៅចំណុចបន្ទប់លេខ១៦៧ នៃផ្ទះជួលលេខ៦៧-៦៨ តាមបណ្តោយផ្លូវបេតុងលេខ២០៦ ស្ថិតក្នុងភូមិ៩ ក្រុម៥៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
នារីរងគ្រោះមានឈ្មោះ អុល សម្ផស្ស អាយុ២៥ឆ្នាំ ជាតារាសម្តែង និងដើរម៉ូត ស្នាក់នៅផ្ទះជួលនៅកន្លែងកើតហេតុខាងលើ ។ ចំណែកបុរសជាសង្សារមានឈ្មោះ សុខ លី អាយុ៣៣ឆ្នាំ មុខរបរជាគ្រូបង្រៀន ។
នៅមុនពេលប្រទះឃើញនារីរងគ្រោះដេកស្លាប់លើគ្រែ គឺដោយសារតែបុរសជាសង្សារនារីរងគ្រោះបានទូរសព្ទ័មកប្រាប់មិតិ្តភក្តិ នារីរងគ្រោះដែលស្នាក់នៅបន្ទប់ជួលក្បែរគ្នានោះ ដោយនិយាយតាមទួរស័ព្ទថា មកមើលមិត្តភក្តិនៅក្នុងបន្ទប់ផង ប្រហែលមិនរស់ទេមើលទៅ ហើយក៏បិទទូរស័ព្ទទៅ ។ បន្ទាប់ពីទទួលបានព័ត៌នេះហើយមិត្តភក្តិនារីរងគ្រោះបាន ទូរសព្ទ័ប្រាប់ម្ចាស់ផ្ទះជួលឱ្យជួយទៅបើកទ្វារបន្ទប់របស់នារីរង ព្រោះថានារីរងគ្រោះមានបញ្ហាដូចបុរសជាសង្សារនារីរងគ្រោះនិយាយ ប្រាប់ ឬទេ ? ខណៈម្ចាស់ផ្ទះជួលបើកទ្វារបន្ទប់នារីរងគ្រោះហើយដើរចូលទៅក្នុង បន្ទប់ក៏ប្រទះឃើញសពនារីរងគ្រោះដេកស្លាប់លើគ្រែក្នុងបន្ទប់ជួលបង្កឱ្យ មានការភ្ញាក់ផ្អើលតែម្តង ។ ក្រោយមកម្ចាស់ផ្ទះជួលបានរាយការណ៍ព័ត៌មាននេះឱ្យសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុ ហើយជំហានដំបូងគេសន្និដ្ឋានថា សពខាងលើនេះអាចចង.ក និងចង្រឹងបង្អួចស្លាប់ រួចស្រាយទម្លាក់មកដាក់នៅគ្រែគេងជាក្រោយព្រោះនៅលើ សពនារីរងគ្រោះមានស្នាមត្រង់ ក។
ប្រភពពីមិត្តភក្តិនារីរងគ្រោះបានប្រាប់ឱ្យដឹង ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននារីរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយសង្សារយ៉ាងខ្លាំង ហើយម្សិលមិញផងដែរនារីរងគ្រោះក៏បានឈ្លោះប្រកែកគ្នាជាមួយសង្សារម្តងទៀត និង បានលេបថ្នាំងងុយដេកអស់២០គ្រាប់ ប៉ុនប៉ងសម្លាប់ខ្លួនតែមិនស្លាប់ដោយសារម្ចាស់ផ្ទះជួលជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា ។ រហូតមកដល់យប់ទី២៤ធ្នូ២០១៤នេះនារីរងគ្រោះត្រូវបានប្រទះឃើញដេក ស្លាប់នៅលើគ្រែបង្កការភ្ញាក់ផ្អើលតែម្តង ៕