ខេត្តព្រះវិហារ ៖ បុរសម្នាក់ជិះកង់ទាំងស្ថានភាពស្រវឹងស្រារេចង្កូតចូលរថយន្តបុកស្លាប់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ ធ្នូ ២០១៤ ស្ថិតលើដងផ្លូវជាតិលេខ៦២ ត្រង់ចំណុចគីឡូម៉ែត្រលេខ៤០-៤១ ក្នុងភូមិជីអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ។
ជនរងគ្រោះឈ្មោះសេក ឡូ អាយុ៤៧ឆ្នាំ រស់នៅភូមិជីអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ បានជិះកង់ក្នុងសភាពស្រវឹងស្រាផង ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែដល់កន្លែងកើតហេតុ ស្របពេលដែលរថយន្តតាក់ស៊ីម៉ាក ISUZU ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-4629 បើកបរដោយឈ្មោះហ៊ោន សារុម ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ ត្នោតម្លូរ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ បានជិះកង់រេចង្កូតចូលរថយន្ត បណ្ដាលឱ្យបុកបុរសខាងលើស្លាប់ភ្លាមៗមួយរំពេចតែម្តង ៕