ឧត្តរមានជ័យ ៖ កាលពីថ្ងៃទី២៤ ធ្នូ ២០១៤ ស្ថិតនៅខាងក្រោយភូមិចំងាយ២០០ម៉ែត្រ ក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ជនរងគ្រោះឈ្មោះសេង ហុកងី អាយុ៣៣ឆ្នាំ ជាជាងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹម មានទីលំនៅក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ចំណែកប្រពន្ធឈ្មោះចាន់ ណាត អាយុ៣២ឆ្នាំ មានកូនប្រុសម្នាក់ទើបអាយុ៣ឆ្នាំ ។
មុនពេលកើតហេតុ ប្តីរបស់នាងបានជិះម៉ូតូទៅលើកំពូលភ្នំដងរែក ច្រកជាំសាង៉ាំ ដើម្បីចូលទៅលេងល្បែងនៅកាស៊ីណូ ដែលមានយីហោ « សាង៉ាំ រីសត» ចាញ់អស់ប្រាក់ ហើយយកម៉ូតូទៅបញ្ចាំចំនួន២០០ដុល្លាអាមេរិកទៀត ពេលមកដល់ផ្ទះ ត្រូវឪពុកម្តាយ និងប្រពន្ធជេរស្តីបន្ទោស ស្រាប់តែដើរចេញពីផ្ទះបាត់រយៈពេលមួយអាទិត្យ ។ ចំណែកប្រពន្ធបានដើរកគ្រប់ទិសទីដែរ តែរកមិនឃើញ ៕
» ព័ត៌មានជាតិ » តូចចិត្តប្រពន្ធជេរ រឿងចាញ់ល្បែងកាស៊ីណូ សំរេចចិត្តចង.កបញ្ចប់ជីវិត