ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ដោះលែង​ម្នាក់​ជា​ម្ចាស់ផ្ទះ ពាក់​ព​ន្ឋ័​និង​ករណី​ចោរលួច​រថយន្ត​មាន​ប្រព​ន្ឋ័​GPS ​ពី​ភ្នំពេញ​មក​លាក់ទុក​នៅ​ខេត្តកំពង់ឆ្នាំង ​

ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ដោះលែង​ម្នាក់​ជា​ម្ចាស់ផ្ទះ ពាក់​ព​ន្ឋ័​និង​ករណី​ចោរលួច​រថយន្ត​មាន​ប្រព​ន្ឋ័​GPS ​ពី​ភ្នំពេញ​មក​លាក់ទុក​នៅ​ខេត្តកំពង់ឆ្នាំង ​

ខេត្តកំពង់ឆ្នាំង​៖ សាលាដំបូង​ខេត្តកំពង់ឆ្នាំង បា​នស​ម្រ​ច​ឃុំ​ខ្លូន​ជនសង្ស័យ​ម្នាក់​និង​ដោះលែង​ជនសង្ស័យ​​ម្នាក់ទៀត​ជា​ម្ចាស់ផ្ទះ នៅវេលា​ម៉ោងជាង​១១​ថ្ងៃត្រង់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៤ ដែល​ទាំង​២​នាក់​ជាប់​ពាក់​ព័​ន្ឋ​និង​ករណី​លួច​រថយន្ត​កាមរី​ឆ្លាម មាន​បំពាក់​ប្រ​ព័​ន្ឋ​GPS ពី​ភ្នំពេញ​មក​លាក់ទុក​នៅ​ខេត្តកំពង់ឆ្នាំង ​កាលពី​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០១៤ កន្លងទៅ ។ ទោះយ៉ាងណា​ព័ត៌មាន​ខាងលើនេះ​ត្រូវបាន​លាក់បាំង​
​ដោយ​មន្ត្រី​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង ដែល​បាន​កសាង​សំណុំ​រឿងនេះ ដោយ​​គ្រាន់តែ​លួចខ្សឹប​ថាៈ មាន​ថ្នាក់លើ​ធំ​ណាស់​មិនអោយ​អ្នកសារព័ត៌មាន​ថតរូប​ជនសង្ស័យ និង​មិនអោយ​​ផ្តល់ព័ត៌មាន​អោយ​ឡើយ បើទោះបី​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​បាន​ព្យាយាម​សុំ​ព័ត៌មាន​ជាក់លាក់​យ៉ាងណាក្តី​។
​    ​ការដែល​មិន​ផ្តល់ព័ត៌មាន​និង​ថតរូប​ជនសង្ស័យ​នេះ​ធ្វើអោយ​មានការ​រិះគន់ថា​ប្រហែល​ជាមាន​ភាពមិនប្រក្រតី​ណាមួយ​របស់​មន្ត្រីនគរបាល​ជា​អ្នក​កសាង​សំណុំរឿង​ត្រូវ​លាក់បាំង​ហើយ​មើលទៅ​បាន​​ជា​ព្យាយាម​បិទបាំង​យ៉ាងនេះ ខុសពី​ព័ត៌មាន​ផ្សេងៗ​ទៀត ដែល​ពេល​ចាប់​បទល្មើស​បាន គឺ​ហៅ​អ្នកកា​​សែត​ទូរ​ស្ស​ន៏ អោយទៅ​ថត​យក​រូបភាព និង​ថែមទាំង​ឈរ​ថត​បង្ហាញ​រៀង​ជាមួយ​ជនសង្ស័យ​ទៀតផង​។​
​    ​ផ្ទូ​យ​និង​ការចោទប្រកាន់​ខាងលើនេះ​មន្ត្រីនគរបាល​ខេត្ត​បានត្រឹមតែ​និយាយ​ពី​មូល​ហេតុថា​គឺ​ដើម្បី​ស្រាវជ្រាវ​រក​ចាប់​ខ្លូន​ជនដៃដល់​និង​ម្យ៉ាងវិញទៀត​មានការ​អន្តរាគមន៍​ពី​ថ្នាក់លើ​។​
​    ​ប្រភពពី​មន្ត្រីនគរបាល​ខេត្ត​បាន​លួច​ប្រាប់ថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃុំខ្លួន​មានឈ្មោះ យ៉ា​​ចំណែក​ជនសង្ស័យ​ឈ្មោះ​គល់ ដែលជា​ម្ចាស់ផ្ទះ​ត្រូវបាន​ដោះលែង​អោយមាន​សរី​ភាព​វិញ បន្ទាប់ពី​ការ​​សាកសួរ​២​ថ្ងៃ​របស់​មន្ត្រី​តុលាការខេត្ត ។
​    ​សូម​រំ​ឮ​កថា កាលពី​វេលា​ម៉ោង​ជិត​៤​ទៀបភ្លឺ​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៤​ជន​ជាតិចិន​ស្នាក់នៅ​រាជធានី​ភ្នំពេញ​ដែលជា​អ្នក​ជួល​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2G.2500  ពី​ម្ចាស់​ដើម​ឈ្មោះ​តាន់​ហាវ​អាយុ​៣៣​ឆ្នាំ​បាន​ទូរ​សព្ទ័​ប្រាប់ថា​រថយន្ត​បាន​បាត់​ពីមុខ​ផ្ទះ​ស្នាក់​ទៅហើយ​។​ពេលនោះ​ម្ចាស់​រថយន្ត​បាន​បើក​GPS ដើម្បី​ពិនិត្យមើល​ហើយក៏​បានឃើញ​រថយន្ត​កំពុងធ្វើដំណើ​រ​តាមផ្លូវ​ជាតិ​លេខ​៥​មក​ប៉ែក​ខាងលិច​នៃ​រាជធានី​ភ្នំពេញ​ហើយ​បាន​យកទៅ​លាក់ទុក​នៅ​ចំណុច​ក្រោយ​
​វត្តភ្នំ​សន្ទូច ទើប​ម្ចាស់​រថយន្ត​មកប្តឹង​សមត្ថកិច្ច ហើយ​ឈានដល់​ការឃាត់ខ្លួន​មនុស្ស​២​នាក់​គឺមាន​ឈ្មោះ យ៉ា និង​ឈ្មោះ​គល់ ។
​    ​មន្ត្រីនគរបាល​បាន​លួចខ្សឹប​ប្រាប់ថា ឈ្មោះ​យ៉ា គឺជា​អ្នកទទួល​រថយន្ត ពី​ជនសង្ស័យ​២​នាក់ ក្នុង​​ម្នាក់​មានឈ្មោះ​រ៉ាត់ នៅ​ចំណុច​វិមាន​ឯករាជ ក្រុង​កំពង់ឆ្នាំង ហើយ​បាន​យកទៅ​លាក់ទុក​នៅផ្ទះ​ឈ្មោះ​​គល់ ចំណែក​ជន​ស​ង្ស​យ័​ជា​អ្នក​លួច​រថយន្ត​មកពី​ភ្នំពេញ​ទាំង​២​នាក់​បាន​ត្រឡប់​ទៅវិញ ។​ដោយហេតុ​​នេះហើយ​ទើប​បុរស​ឈ្មោះ​គល់ ជា​ម្ចាស់ផ្ទះ​ត្រូវ​បានអោយ​រួចខ្លួន ជាប់​តែ​ឈ្មោះ​យ៉ា​ម្នាក់​ដែលជា​អ្នក​
​ទទួល​រថយន្ត​ពី​ជនដៃដល់​យកទៅ​លាក់ទុក ។ ចំណែករ​យន្ត​ត្រូវបាន​ដោះ​ស្លាក​លេខ​ចេញ​អស់ និង​បាន​កាត់ផ្តាច់​ប្រព​ន្ឋ័​ភ្លើង​មួយចំនួន​ដែល​សង្ស័យថា ជនដៃដល់​មាន​ចេ​ត នា ផ្តាច់​ប្រ​ព័​ន្ឋ​    ​GPS ៕ ពៅ សុខ​ហ៊ាន DSC00769ßPçßPôßPƒßPä߃ÆßPƒßƒÉßPÖßP¢ßP+ßPàßPÜßPÉßPÖßPô߃ÆßPÅ copy3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya