ព្រះសីហនុ ៖ កាលពីថ្ងៃទី២៤ ធ្នូ ២០១៤ ស្ថិតក្នុងផ្សារលើ ក្រុងព្រះសីហនុ ។ នារីរងគ្រោះឈ្មោះកៅ ចាន់ធឿន អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួល ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បាននិយាយទាំងតក់ស្លុតថា ពេលកើតហេតុ ខណៈពេលមកផ្សារក្រុងព្រះសីហនុ ដើម្បីទិញម្ហូប ក៏ស្រាប់មានមនុស្សស្រីមិនស្គាល់អត្តសញ្ញាណម្នាក់ប្រាប់ថា កុំឱ្យគាត់និយាយ គឺមានមនុស្ស២នាក់ដែលឈរជិតយើងបានរើសកញ្ចប់មាសមួយកញ្ចប់ពី អ្នកលក់មាសទិញដី ចាំគាត់សុំពួកគេចែកគ្នា ។ បន្ទាប់មកស្ត្រីរូបនោះ បានទៅនិយាយជាមួយមនុស្សប្រុសទាំង២នាក់ផ្សេងទៀត ដែលអះអាងថា ជាអ្នករើសបានកញ្ចប់មាស រួចក៏បបួលចែកគ្នា ស្របពេលនោះ គាត់បានទាមទារចែកនៅក្នុងផ្សារ ។
ស្ត្រីសង្ស័យបាននិយាយថា មិនអាចចែកគ្នានៅក្នុងផ្សារបាននោះទេ ចាំយើងទៅចែកគ្នានៅកន្លែងស្ងាត់ បន្ទាប់មកស្ត្រីសង្ស័យ និងបុរសម្នាក់បានជិះម៉ូតូចេញទៅមុនទៅឱ្យរូបគាត់ជិះម៉ូតូ ជាមួយបុរសម្នាក់ទៀតតាមក្រោយ រហូតមកដល់កន្លែងស្ងាត់ចំណុចផ្លូវឡើងវត្តលើក្បែរហាងតាផលលើ ភ្នំ ស្ថិតក្នុងសង្កាត់លេខ០១ ស្ត្រីសង្ស័យបាននិយាយថា ឥឡូវមិនបាច់ចែកគ្នាទេ មាសនៅក្នុងថង់នោះ ឱ្យគាត់យកទាំងអស់ តែឱ្យគាត់ដោះខ្សែ.ក ខ្សែ.ដៃ និងចិញ្ចៀនមកឱ្យពួកគេមក កុំនៅយូរប្រយ័ត្នម្ចាស់គេមកទាន់ ៕
» ព័ត៌មានជាតិ » ចាញ់បោកក្រុមទម្លាក់យោងអស់៧ជីមាស នារីម្នាក់