ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានអន្តរជាតិ » អ៊ិន​ធឺ​ណិ​ត​កូរ៉េខាងជើង​ដំណើរការ​វិញ​

អ៊ិន​ធឺ​ណិ​ត​កូរ៉េខាងជើង​ដំណើរការ​វិញ​

​ប្រទេស​កូរ៉េខាងជើង​បានទទួល​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​មួយ ផ្នែក​ឡើងវិញ បន្ទាប់ពី​ការឈប់​ដើរ​បាន​រាលដាល​កាន់តែ​ធំ​ឡើង​។ ហេតុការណ៍ នេះ​បាន​កើតមានឡើង​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​សន្យា​ធ្វើការ​ឆ្លើយតប​ដល់​ការវាយប្រហារ តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​តទៅ​លើ​ក្រុមហ៊ុន SONY ដែល​ត្រូវបាន​គេ​ស្តីបន្ទោស​លើ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​។​

 
​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​តរបស់​ដ៏​រឹតត្បិត​របស់​ប្រទេស​កុម្មុយនីស្ត​ឯក​កោ នេះ ដែល​រួមមាន​បណ្តាញ​វ៉ែ​ប​សាយ​ព័ត៌មាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ បាន​ឈប់​ដំណើរការ​ទាំងស្រុង​កាលពី​យប់​ថ្ងៃ​ច័ន្ទ ជា​អ្វីដែល​ក្រុម​អ្នកជំនាញ​និយាយថា​ទំនងជា​លទ្ធផល​នៃ​ការវាយប្រហារ តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​។​

 
​ការ​គ្មាន​ដំណើរការ​នេះ​មាន​រយៈពេល​ប្រហែល​៩​ម៉ោង មុនពេល​ប្រព័ន្ធ​វ៉ែ​ប​សាយ​មានដំណើរ​ការឡើង​វិញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ រួមមាន​ទីភ្នាក់ងារ​ព័ត៌មាន​ម​ជ្ឈឹ​ម​កូរ៉េ​ហើយ​និង​កាសែត Rodong Sinmun ជាដើម​។​

 
​ក្រុមហ៊ុន Dyn Research ដែល​ឃ្លាំមើល​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​បាន​ប្រាប់​ឲ្យ​ដឹងថា បណ្តាញ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​៤​របស់​កូរ៉េខាងជើង​បាន​ដំណើរការ​ឡើងវិញ​ទាំង ស្រុង​។ ក្រុមហ៊ុន​ដែលមាន​ទីតាំង​ក្នុង​សហរដ្ឋអាមេរិក​មួយ​នេះ​បាន​ប្រាប់​ឲ្យ​ដឹង ថា មូលហេតុ​នៃ​ការ​គ្មាន​ដំណើរការ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​នេះ​មិនទាន់​ដឹង ប្រាកដ​នៅឡើយ​ទេ ក៏ប៉ុន្តែ​បណ្តាញ​ប្រព័ន្ធ​ខូច​នេះ​ស្ថិតនៅក្រោម​ការវាយប្រហា​រ​ពី​ខាង ក្រៅ​។​

 
​ទើបតែ​ប៉ុន្មាន​ថ្ងៃមុន លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​នឹងធ្វើ​ការសង​សឹក​វិញ ចំពោះ​អ្វីដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ហៅ​វា​ថា​ជាការ​វាយប្រហារ តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​តរបស់​កូរ៉េខាងជើង​មកលើ​ក្រុមហ៊ុន SONY Pictures​។​

 
​នៅពេល​សួរ​អំពី​ស្ថានភាព​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ​។ ទោះជា​យ៉ាងណាក៏ដោយ លោកស្រី​និយាយថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​ពិភាក្សា​ជម្រើស​ផ្សេងៗ​នៅក្នុង​ការ ឆ្លើយតប​ដល់​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​លើ​ក្រុមហ៊ុន SONY ។ លោកស្រី​និយាយថា​ការឆ្លើយតប​ខ្លះ​នឹងត្រូវ​បានបង្ហាញ​ឲ្យ​ឃើញ ហើយ​ការឆ្លើយតប​ខ្លះទៀត នឹងមិន​ត្រូវបាន​បង្ហាញ​អោយឃើញ​ឡើយ​៕ខ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya